ក្តៅៗ!! បើទោះបុរសជើងខ្លំាងនោះ បកស្រាយហេតុផលខ្លួនស្រវឹងក៌ដោយ តែទេព បូព្រឹក្សនៅតែរក្សាជំហរមួយគឺ…

ភ្នំពេញ តាមរយះការដោះស្រាយតាមនិតិវិធីច្បាប់ កាលពីព្រឹកមិញនេះ ទេព បូព្រឹក្សនៅតែរក្សាជំហរ ឲ្យ ជនបង្ក និងអ្នកពាក់ព័ន្ធ សុំទោសរូបនាងជាសាធារណៈ ព្រមទាំងមានសំណងចំនួន១០ម៉ឺនដុល្លារ។ យ៉ាងណាមិញ ដោយលោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ កញ្ញាទេពបូព្រឹក្ស បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេងរស្មី ដែលជាអ្នកគប់កំប៉ុងមកលើកញ្ញា។ ទាំងជនបង្កនិងទាំងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថាស្រវឹងបែបនេះ? តើភាពឈឺចាប់និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងឱ្យមហាជនជួយរកយុត្តិធម៌?សំណូមពររបស់ភាគីទេពបូព្រឹក្សមាន ៣ ចំណុចដូចខាងក្រោម៖ (ទី១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ ទី២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន ១០ម៉ឺនដុល្លារ ទី៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី)។ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើ សំណូមពរទាំងបីរបស់ជនរងគ្រោះ។អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញាទេពបូព្រឹក្សអរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាពត៌មាន”។ គូរបញ្ចាក់ឡើងវិញថា ករណីកំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះភ្ញៀវទំាងអស់ កាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ នៅជិត មន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ