ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចហើយថា អំពីរឿងរ៉ាវដែលបានកើតឡើង លើគូស្នេហ៍ របស់តារារ៉េប ងួនចាន់ដេវីត ក្រោយមានករណីគប់កំប៉ុងសា្រទៅលើកញ្ញា ទេព បូព្រឹក្ស ភ្លាមៗនោះគេក៏ឃើញមានវត្តមានរបស់ ដេវីតនៅកន្លែងកើតហេតុដែល គ្រាផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព៍ត៌មានលោកក៏បានប្រកាសជំហររកយុត្តិធម៌ជូនគូស្នេហ៍របស់លោកអោយបាន។ទន្ទឹមនិងរឿង
ហេតុឈានដល់ការដាក់ពាក្យបណ្ដឹងទៅហើយក្ដីប៉ុន្តែបើយើងក្រលេកទៅមើលគណនី Instagram របស់ម្ចាស់បទ”រាងកាយ” នៅតែបន្តព្រលយសារលើកទឹកចិត្តដល់គូស្នេហ៍ថា«អូនត្រូវរឹងមុំាបងនៅទីនេះជាមួយអូន boprek » ដែលធ្វើអោយមហាជនកោតសរសើររហូតមានអ្នកគាំទ្រខ្លះលាន់មានចូលខមម៉ិនថា«មានទុកចោលឯណា ឃើញចឹងទេតែចេះបារម្ភបងព្រឹក្សខ្លាំងណាស់ជូនពរ
អោយបងឆាប់ទទួលបានយុត្តិធម៌my idol»។គូរបញ្ចា់ឡើងវិញថា កាលពីវេលាម៉ោង១០៖០៥នាទីយប់ ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋានមួយយីហោ សមុទ្រ នៅជិត មន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺមានបុរសម្នាក់បានយកកំប៉ុងស្រាបៀគប់លើ កញ្ញាខណះដែលកំពង់តែច្រៀង…។