លោក​ ផៃ​ ប៊ុន​វណ្ណៈ​ អតីតអភិបាលរងខេត្តព្រះសីហនុ ខ្យល់ចាប់ទំាងយប់ ព្រោះដកដំនែងមធ្យម ងំត្រូវទំលាក់អោយខាង…….!

នៅថ្ងៃទី ១ ខែ មិនា កាលពីម្សិលមិញនេះ   សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង អភិបាលរងខេត្តព្រះសីហនុ ២រូប គឺលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ។នៅក្នុងអនុក្រឹត្យបានបញ្ជាក់ថា «បញ្ចប់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចំនួន២រូប ដូចមានរាយនាមខាងក្រោម៖ *ទី១៖ លោក ស្រ៊ុន ស្រ៊ន់ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៣*ទី២៖ លោក ផៃ ប៊ុនវណ្ណៈ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៥»។សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធា និងអភិបាលរងខេត្តព្រះសីហនុ២រូប ពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីនាពេលកន្លងមក៕សម្តេចតេជោ លើកឡើងបន្ថែមទៀតក្នុងផេករបស់សម្តេចដោយបញ្ជាក់ថា <<ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥គឺការវះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពី តំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួសនិងខ្សាច់ចេញពីស្បែកជើងទើបអាចដើរទៅមុខទៀតបាន។ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខិលខូចទៀតទេព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយអោយតែបំពានលើផលប្រយោជន៍ ប្រជាជន៕>>យ៉ាងណាមិញក្រោយដក ដំណែងរួច ហេីយ​បញ្ជូនត្រូវបញ្ចូនលោកទំាំងពីរ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់​ការ​បន្ត​ទៀត នេះជាមូលហេតុត្រូវខ្យល់ចាប់ ។