អបអរសារទ!! នៅ ស៊ីនឿន ភ្ជាប់ពាក្យហើយព្រឹកនេះជាពិសេស​នោះ មានវត្តមានរបស់…

ភ្នំពេញ៖ ជាក់ស្តែងមួយរយះចុងក្រោយនេះ យើងសង្កេតឃើញថាមានតារាជាច្រើនដួង បង្ហាញទំនាក់ទំនង ស្នេហា ក៌ដូចជា ការភ្ចាប់ពាក្យ ឬ ក៌រៀបការផងដែល យ៉ាំងណាមិញ កាលពីពេលថ្មីៗនេះ ក៏បានលេចធ្លាយដំណឹងថា តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស លោកនៅ ស៊ីនឿន បានទម្លាយពីទំនាក់ទំនងស្នេហា ជាមួយនឹងនារីម្នាក់ជាសារធារណៈ ក៏ដូចជាថ្ងៃចូលរួមជ័យភ្ជាប់ពីនា ចុងឆ្នាំ ២០១៨ នេះ។ពេលនេះថ្ងៃពិសេសរបស់លោក ក៏បានឈានចូលមកដល់នាព្រឹកមិញនេះហើយ ដែលក្នុងនោះមានបណ្តាអ្នកគាំទ្រជាច្រើន បានចូលរួមអបអរដល់លោក ដែលបានសម្រេចបំណងរបស់ខ្លួន ចូលរោងជ័យភ្ជាប់ពាក្យ ជាមួយមនុស្សដែលខ្លួនស្រលាញ់។ជាក់ស្តែង នៅក្នុងកម្មវិធីបានប្រព្រឹត្តទៅយ៉ាងអធិកអធម មានសាច់ញាតិគ្រួសារទាំងសងខាង បាននាំគ្នាជួបជុំគ្នាយ៉ាងពោរពេញដោយភាពរីករាយ មិនត្រឹមតែប៉ុណ្ណោះក៏មានការចូលរួមពីសំណាក់ មិត្តរួមសិល្បៈជាច្រើន ជាពិសេសតារារួមផលិតកម្ម ជាច្រើនដួង បាននាំគ្នាលេងខ្លួនយ៉ាងស្អាតៗគួរឲ្យចាប់អារម្មណ៍ ជាពិសេសនោះគឺវត្តមានកំពូលតារាចំរៀងប្រចំា ហង្សមាស គឺ សុគន្ធ នីសាផងដែរ ។ទន្ទឹមនឹងថ្ងៃនេះ តារារូបនេះ និងអនាគតភរិយាបានតែងខ្លួននៅក្នុងសម្លៀកបំពាក់បុរាណ យ៉ាងស្រស់សោភា និងសាកសមជាមួយគ្នាបំផុត មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បាននាំគ្នាទៅចូលរួមអបអរដល់ ថ្ងៃជ័យមង្គលរបស់អ្នកទាំង២ផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ៖