ភ្នំពេញ ទស្សនិជបានដឹងរួចហើយថ្ងៃនេះ រឿងដ៌កក្រើកមួយ គឺ ករណីកំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះភ្ញៀវទំាងអស់ កាលពីវេលាម៉ោង១០៖០៥នាទីយប់ ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋានមួយយីហោ សមុទ្រ នៅជិត មន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ករណីខាងលើបានក្លាយជាប្រធានបទមួយដែលកំពុងទាក់ទាញអ្នកទស្សនា ។ជាមួយនឹងរឿងនេះដែរ ខាងលោក
ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានធ្វើបទបទសម្ភាសន៍តាមទូរស័ព្ទថា រឿងនេះគ្រាន់តែជារឿងតូច មែនទែន តែដោយសារមានអ្នកបំប៉ោងព័ត៍មានទៅជារឿងធំ មិនពន្លត់ ព្យាយាមឲ្យរឿងកាន់តែធំ។ក្នុងនោះដែរ លោកបានបន្តថា “រឿងវាតូចតាច កុំចង់វែងឆ្ងាយអី ព្រោះខ្ញុំមើលឃើញថា រឿងគប់ស្របៀវារឿងតូច តែមានការបំប៉ោងទៅជាធំ តែបើយើងម្នាក់ៗជួយរំលត់ រឿងនេះក្លាយជារឿងតូចបាន” ស្រាប់តែអំបិញនេះ លោក សុវណ្ណរិទ្ធីបានលើកឡើងថា វិញថា….សូមទស្សនាវីឌីអូខាងក្រោម
បន្តភាគរឿងប្អូនស្រីទេព បូព្រឹក្ស បន្តិចចុះ !!!
Posted by Sovann Rithy on Wednesday, December 26, 2018