ករណីគប់កំប៉ុងស្រាបៀលើ កញ្ញា ទេព បូព្រឹក្ស លោក ឯកឧត្តម វិល្លាម ដាក់ប៉ុន្មានឃ្លាឡេីង…

ភ្នំពេញ ទស្សនិជបានដឹងរួចហើយថ្ងៃនេះ រឿងដ៌កក្រើកមួយ គឺ ករណីកំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះភ្ញៀវទំាងអស់  កាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ នៅជិត មន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ករណីខាងលើបានក្លាយជាប្រធានបទមួយដែលកំពុងទាក់ទាញអ្នកទស្សនា ដោយទន្ទឹងរង់ចាំមើល ថាតើនឹងមានដំណោះស្រាយបែបណា ឬក៏ឈានដល់ដំណោះស្រាយផ្លូវច្បាប់? តែអ្វីដែលរំលេចឡើងគួរជាទីចាប់អារម្មណ៍ទៀតនោះ តាមរយៈប៉ុន្មានឃ្លារបស់ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ដែលសង្កត់ធ្ងន់ៗថា៖ តារាស្រុកគេ ទទួលដោយកំរងផ្កា តារាស្រុកឯង ទទួលដោយជះស្រា ជិះជាន់ហឹង្សាមេីលងាយបន្ថោក  ខ្មែរស្រលាញ់ខ្មែរនិយាយកោកកោក ការពិតបន្ថោកបន្ទាបសាសន៍ឯង ។ ជាមួយនឹងរឿងនេះដែរ ខាងលោក ថៃ នរៈសត្យា រដ្ឋ​លេខា​ធិការ និង​​ជា​អ្នកនាំ​ពាក្យ​ក្រសួង​វប្បធម៌ បានធ្វើបទបទសម្ភាសន៍តាមទូរស័ព្ទថា រឿងនេះគ្រាន់តែជារឿងតូច  មែនទែន តែដោយសារមានអ្នកបំប៉ោងព័ត៍មានទៅជារឿងធំ មិនពន្លត់ ព្យាយាមឲ្យរឿងកាន់តែធំ។ក្នុងនោះដែរ លោកបានបន្តថា “រឿងវាតូចតាច កុំចង់វែងឆ្ងាយអី ព្រោះខ្ញុំមើលឃើញថា រឿងគប់ស្របៀវារឿងតូច តែមានការបំប៉ោងទៅជាធំ តែបើយើងម្នាក់ៗជួយរំលត់ រឿងនេះក្លាយជារឿងតូចបាន”។ ប៉ុន្តែ លោក ជំទាវ ញ៉ែម មរកត អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​ប្រតិកម្ម​ធ្ងន់​ៗ និង​លើក​ទឹក​ចិត្ត​ឲ្យ​តារា​ចម្រៀង ទេព បូ​ព្រឹក្ស ប្ដឹង​ទៅ​លើ​ជន​សង្ស័យ​រក​យុត្តិធម៌​ឲ្យ​បាន ក្នុង​នោះ​ក៏​អាច​ប្ដឹង​បន្ត​មក​ក្រសួង​កិច្ចការ​នារី​ផង ។ នេះជាវីដេអូថតបានសកម្មភាពស្តែងៗដែលត្រូវបានថតបាន ពេលគេគប់កំប៉ុង ស្រាបៀរ ទៅលើកញ្ញាទេពបូព្រឹក្ស ព្រឹកថ្ងៃទី ២៦ ខែធ្នូ តារាចម្រៀង​ ទេព​ បូព្រឹក្ស​ បានមកដាក់ពាក្យបណ្ដឹងដេីម្បីរកយុត្តិធម៌ គូរបញ្ចាក់ផងដែរថា ថ្ងៃនេះគេសង្កេតឃើញ សិល្បះករ សិល្បះការនី ចូលរួមសែលនិងបញ្ចេញ មតិរកយុត្តិធម៌ អោយកញ្ញា ផងដែល ប្រភព អាម៉ាប៉ាប៉ាញ៉ូស