ក្តៅៗ!! សមត្ថកិច្ចកំពុងបន្ត និតិវិធីចាត់ការតាមផ្លូវច្បាប់ហើយ ចំពោះករណីគប់ស្រាបៀលើ ទេព បូព្រឹក្ស..

ភ្នំពេញ៖ មុននេះប្រហែលជា ២ម៉ោង សមត្ថកិច្ចបានធ្វើការសាកសួរជនរងគ្រោះ និងបានទទួលពាក្យបណ្ដឹង ពីកញ្ញាទេពបូព្រឹក្សរួចហើយ ដោយក៏បាន បង្ហោះនៅលើបណ្ដាញសង្គម facebook page ជាផ្លូវការ PHNOM PENH Police Commissariat បន្ទាប់ពីបានសាកសួរជនរងគ្រោះឈ្មោះ ទេព បូព្រឹក្ស ជុំវិញករណីជះស្រាបៀរកាលពីយប់មិញ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕ គូរបញ្ចាក់ឡើងវិញថា បូព្រឹក្ស ជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំ ផលិតកម្មរស្មីហង្សមាស ខណៈនាងកំពុងតែច្រៀងនៅលើឆាក ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ៍​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨នេះ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ «សមុទ្រ»​ ស្ថិតនៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ គឺការគប់កំប៉ុងស្រាបៀលើ កញ្ញា