អុញនោះ!! ហ្វេនៗ កញ្ញា ទេព បូព្រឹក គ្រោងធ្វើបាតុកម្ម ដើម្បីកុំឲ្យជនឈ្លើយជាន់ឈ្លីអ្នកសិល្បះ នៅឯមុខ….

ភ្នំពេញៈ បើទោះជាអ្នកសិល្បៈមានសមត្ថភាពច្រៀងសម្តែង តែនោះជាការងារដែលយុត្តិធម៌មានការព្យាយាមតស៊ូ។ ម្ល៉ោះហើយមហាជនជាច្រើន ម្នាក់ៗនឹកអាណិតដល់ ទេព បូព្រឹក្ស ដែលត្រូវជនអគតិគប់ស្រាបៀរមកលើនាងទាំងកម្រោល ដោយនាងគ្មានអ្វីក្រៅពីការទួញយំមើលទៅគួរឲ្យ​អាណិតណាស់ មិនគួរអ្នកធ្វើចឹងដាក់គាត់នោះទេ​។តារាចម្រៀង ទេព បូព្រឹក្ស ដែលជាម្ចាស់បទចម្រៀងមួយបទ កំពុងតែល្បីខ្លាំង ត្រូវចិត្តយុវវ័យសម័យថ្មី គឺបទ “MY សង្សារ” ដែលជាបទចម្រៀងពិរោះ និងមានលក្ខណៈរ៉ូមែនរិច។ តារាចម្រៀងស្រីមុខស្រស់សម្រស់បានរូបនេះ កាលពីយប់ថ្ងៃទី​២៥ ធ្នូ ឆ្នាំ២០១៨ ពោលគឺចំថ្ងៃបុណ្យណូអែល នាងបានទៅច្រៀងក្នុងកម្មវិធីមួយ ក្នុង​ហាងមួយកន្លែងមានយីហោ “សមុទ្រ” ដែលនៅម្តុំមន្ទីរពេទ្យកុមាជាតិ ក្នុងយប់នោះ នាងត្រូវរងគ្រោះ ពេលកំពុងច្រៀងកម្មវិធីនោះតែម្តង។ នៅពេលនាងច្រៀងបទ “ My សង្សារ” គឺនាងត្រូវយុវជនមួយក្រុម ដែលពួក​គាត់មានស្រាហូបមិនអស់ ហើយស្រវឹងជោកជាំ រហូតដល់ថ្នាក់យកទៅជះ និងគប់ទៅលើ តារាស្រីរូបនោះ ធ្វើអោយនាងខឹងជាខ្លាំង និងមានប្រតិកម្មរហូតយំស្រែក ស្វែងរកយុត្តិធម៌សម្រាប់ខ្លួន ដោយនាងគ្រាន់តែមកច្រៀង តាមការជួលរបស់ម្ចាស់កម្មវិធី តែនាងបែរជាត្រូវមករងគ្រោះដោយការជះស្រាដាក់យ៉ាងអយុត្តិធម៌លើឆាកបែបនេះ។រឿងនេះ ទេព បូព្រឹក្ស បានធ្វើការ live ផ្ទាល់ផងដែរថា គឺនាងបានមកច្រៀងទាន់ពេលវេលាណាស់ ហើយនាងមិនដែលយឺតចំពោះការងារ  ណាមួយដូចគ្នា។វាពិតជារឿងដែលគួរឲ្យហួសចិត្តមែន កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នា​ក់​​​​​​​​​​​​ជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរដាក់ ខណៈកំពុងច្រៀងនៅភោជនីយដ្ឋានមួយ​​​​​​​​​​​​កន្លែង ស្ថិតនៅម្ដុំ​មន្ទីរពេទ្យកុមារជាតិ ដែលធ្វើឲ្យកញ្ញាខ្មាសគេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែ​​​​​​​​​​ទង្វើមាក់ងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។ជាពិសេសនោះ តារាចម្រៀង និងសម្តែង ហៅថា ពហុជំនាញ អ្នកនាង ខាត់ សុឃីម ក៏បានធ្វើការស៊ែរ និងនិយាយផងដែរថាសូមជួយរកយុត្តិធម៌សម្រាប់នាងផង ដែលជាឃ្លាមួយកើតឡើងនៅពេលឃើញភាពយុត្តិធម៌ចំពោះមនុស្ស និងអ្នកសិល្បៈដូចគ្នាផងដែរ។ចំពោះរឿងរ៉ាវនេះដែរ​ ប្រធានសមាគមសិល្បករខ្មែរ​ និងជាតារាសម្តែងអ្នកនាង​ ចន​ ច័ន្ទលក្ខិណា បានកើតទុក្ខមិនសុខចិត្ត ចំពោះហេតុការណ៍ដែលកើតឡើងទៅ កញ្ញា ទេព បូព្រឹក្ស ឡើយ ដោយបានចេញមុខនិយាយថា «សូមបងប្អូនជួយស៊ែរម្នាក់មួយ ដើម្បីជួយរកយុត្តិធម៌ជូនប្អូនស្រី ទេព បូព្រឹក្សផង បើក្នុងករណីគ្មានយុត្តិធម៌សម្រាប់ប្អូនស្រី ទេព បូព្រឹក្ស ( Tep Boprek )ទេ សមាគមសិល្បករខ្មែរ នឹងអោយមេធាវីទំនាក់ទំនងទៅជនបង្ករួមទាំងបក្ខពួក»។ក្រោយកើតហេតុ គេបានឃើញលោក ងួន ចាន់ដេវីត បានទៅដល់កន្លែងកើតហេតុ ហើយបានចូលទៅដោះស្រាយជាមួយម្ចាស់ហាង លោកក៏បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុដែរថា កញ្ញា ទេព បូព្រឹក្ស មិនដែលមានទំនាស់ជាជនបង្កនោះទេ ហើយលោក បានស្នើសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី។ ដោយឡែក សកម្មភាពអសីលធម៌របស់បុរសខាងលើនេះ ត្រូវបានមជ្ឈដ្ឋានមហាជន អ្នកសិល្បៈនានា រិះគន់ជាខ្លាំង បានស្នើសុំឲ្យស្ថាប័ននានា ជួយរកយុត្តិធម៌ចំពោះទេព បូប្រឹក្ស ដែលកំពុងរងគ្រោះ។រំពេចនោះ ក៏ធ្វើឲ្យអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រនាងជាច្រើន កើតទុក្ខ​មិនសុខចិត្តប្រកា​ស​ក្ដែងៗលើបណ្ដាញសង្គមរកភាពយុត្តិធម៌ និងទាមទារតម្លៃអ្នកសិល្បៈមក​វិញ​ថា «ប្រសិន​បើ​​ថ្ងៃស្អែកគ្មានចំណាត់ការណាមួយ ដើម្បីរកយុត្តិធម៌អោយបងស្រី ទេព បូព្រឹក្ទេ នោះពួកខ្ញុំជាFan ដែលស្រលាញ់ និងគាំទ្របងស្រី ទេព បូព្រឹក្ស ទាំងអស់គ្នាទូទាំងប្រទេស នឹងទៅធ្វើបាតុកម្មដ៏ធំនៅខាងមុខហាង “សមុទ្រ” ដែលបានប្រមាថមើលងាយ និងជាន់ឈ្លីដ​ល់កិត្តិយសបងស្រី ទេព បូព្រឹក្ស អោយផ្អាកដំណើរការអាជីវកម្ម ឬអាចធ្វើបាតុកម្មរហូតទាល់តែបិទហាងមួយនេះ»៕ ប្រភព CamPost https://campost.news/read_news/34244