ជំលោះមីល្ពៅមិនទាន់បានបញ្ចប់ផង ឥឡូវនេះកូនខ្មែរពីររូបទៀតហើយ ធ្វើមីម្រះ និងមីឆៃថាវ

ប្រិយមិត្តពិតជាបានដឹងរួចហើយ អំពីម្ចាស់មីល្ពៅខ្មែរនៅបាត់ដំបងនោះ ដោយការខិតខំជាច្រើនឆ្នំា ទើបអាចផលិតមីនេះបាន យ៉ាងណាយុវជនរូបនេះ មិនទទួលរាល់ការវិនិយោគ ទំាំងអស់គឺព្រមធ្វើដោយខ្លួនឯង ក្រោយមកទៀត មានយុវជនមួយផ្សេងទៀតមកពីត្បូងឃ្មុំ គាត់អាចធ្វើមីល្ពៅបានផងដែរ ដោយមួយគីឡូ ត្រឹមតែ ១ម៊ីនរៀលទេ យ៉ាងណាមិញកាលពីម្សិលមិញនេះមានកូនខ្មែរមួយរូបទៀតហើយដែលអាចធ្វើមីល្ពៅបានមកពីខេត្តកោះកុងនោះ ជានារីទៀតផង ។ ចំពោះមតិមហាជនទូទៅបានលើកឡើងថា ប្រសិនបើមានធនធានកាន់តែច្រើនកាន់តែល្អព្រោះយើងអាចផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់ផងដែល។ ស្រាប់តែរឿងគួរអោយចំលែកមួយទៀតគេឃើញមានគណនីយ្យ ២ ដែលផុស មីធ្វើពីមីមម្រះ និង ឆៃថាវ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ