ក្រោយពេលលោក ថៃ នរៈសត្យា ដែលថារឿងគប់កំប៉ងស្រាបៀលើ ទេព បូព្រឹក ជារឿងតូចតាច ស្រាប់តែ ដេវីត ដាក់សំនួរប៉ុន្មានម៉ាត់ទៅវិញថា …

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានមានប្រសាសន៍ថា ករណីគប់កំប៉ុង​ស្រាបៀរលើកញ្ញា ទេព បូព្រឹក្ស ជាអង្គរឿងតូច​មួយប៉ុណ្ណោះ តែការបំប៉ោងទៅជាប៉ុណ្ណាក៏បានដែរ បើសិនមានចេតនាបំប៉ោង ការផ្លុំឡើងឲ្យឆេះសន្ធោសន្ធៅវា​ជាការងាយទេ តែប្រយ័ត្ន​ពិបាកពន្លត់ គួររំងាប់វា​ជៀសជាងពង្រីកវា​ ព្រោះវាបង្ហាញពីការស្រុតចុះនៃសីលធម៌របស់បុគ្គល និងការចូលរួមស្រុតចុះមួយផ្នែកតូច​ណាមួយនៃសង្គមដែរ ។​ លោកបានបន្តទៀតថា៖ យើងមិនអាចយក​អំពើអាក្រក់មនុស្សម្នាក់ហ្នឹង ទៅលាបភាពស្អាតស្អំរបស់សង្គមបានទេ ខ្ញុំគិតថាវាឥរិយាបទមួយដែលគួរ​ជៀសវាង ហើយអ្នកដទៃមិនគួរ​យកតម្រាប់តាមនោះទេ ក្នុងករណីមានកំហឹងយ៉ាងម៉េចក៏ដោយ យើងត្រូវទប់ចិត្តយើងមួយនាទី ដើម្បីកុំឲ្យមានរឿងអាស្រូវ រាប់រយពាន់នាទី រាប់រយពាន់ម៉ោង ឬរាប់ឆ្នាំទៅមុខទៀត ដែលជាករណីគេមិនអាចបំភ្លេចបានករណីហ្នឹង​។​លោកបន្ថែមទៀតថា៖ “មិនចង់ឲ្យ រឿងរ៉ាវទាំងអស់នេះវាវែងឆ្ងាយនោះទេ ព្រោះខ្ញុំមើលទៅឃើញអង្គរឿងវាតូច តែការបំប៉ោងទៅជាប៉ុណ្ណក៏បានដែរបើយើងមានចេតនាបំប៉ោង តែបើយើងចេះជួយរំលត់គ្នា ជួនកាលមនុស្សក៏មានវិប្បដិសារីដែរ ក្រោយពីធ្វើអ្វីមួយ ខុសឆ្គង ចឹងខ្ញុំឲ្យពាក្យមួយសម្រាប់ទាំងអស់គ្នាគិត ស៊ូស្តាយមិនបានធ្វើ ប្រសើរ   ជាងស្តាយណាស់ បែរជាធ្វើជ្រុសជ្រួលខុសឆ្គង “។ក្រោយពីស្ដាប់ប្រសាសន៍របស់ ថៃ នរៈសត្យា ហើយ លោក ជី ដេវីត ក៏បានតបទៅវិញថា៖ “ការមានប្រសាសន៍របស់ឯកឧត្តមគឺជាការពិត ? គឺជាការត្រឹមត្រូវ ? ការមានប្រសាសន៍ឯកឧត្តមគឺជាវាការលើកទឹកចិត្តដល់វិស័យគប់ស្រាបៀរលើនារីភេទ ឬ អ្នកសិល្បះ ? វាអាចជាអង្គតូចសម្រាប់ឯកឧត្តម វាអាចជារឿងតូចតាចសម្រាប់ការប្រលាក់ដោយស្របៀរ វាអាតូចតាចដោយត្រូវនឹងកំប៉ុងស្រាបៀរ តែវាមិនតូចតាចត្រង់ថា យើងរស់នៅប្រទេសមានសន្តិភាព និង ច្បាប់ពេញលេញ សិទ្ធពេញលេញ មិនត្រូវបណ្តោយអោយជនណាបំពានអ្នកដ៏ទៃដោយកាយវិការ និងចេតនាអាក្រក់បំពាននារីភេទ ដោយភាពមើលងាយនារីភេទ ប្រមាថកិត្តិយសនារីភេទ នោះទេ សូមឯឧត្តមជ្រាបនិងទទួលការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ ” ។គួរបញ្ជាក់ផងដែរថា កាលពីយប់មិញ ត្រូវជាថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០១៨ នេះ ផ្ទុះការភ្ញាក់ផ្អើល និងកក្រើកពេញបណ្ដាញហ្វេសប៊ុក ក្រោយតារាចម្រៀងស្រីល្បីឈ្មោះមួយរូបគឺ កញ្ញា ទេព បូព្រឹក្ស ត្រូវបានសាច់ញាតិរបស់ម្ចាស់ហាងអាហារសមុទ្រមួយកន្លែង យកកំប៉ុងស្រាបៀរមកជះ និងគប់លើរូបនាងនៅលើឆាកមុខគេឯង រួចចេញទៅបាត់ដោយមិនបានធ្វើការសុំទោសឡើយ។ទង្វើរមិនឲ្យតម្លៃលើនារីភេទបែប នេះ បានធ្វើឲ្យរូបនាងមានការខឹងសម្បារជាខ្លាំង កញ្ញា ទេព បូព្រឹក្ស បានធ្វើការ Live វីដេអូស្រែកយំរកយុត្តិធម៌ក្ដែងពីមហាជន ជាមួយនឹងទឹកភ្នែកហូររហាម ដោយឈឺចាប់បំផុត ៕ខាងក្រោមនេះគឺជា បទសម្ភាសន៍តាមទូរស័ព្ទ ជាមួយ លោក ថៃ នរៈសត្យា