ក្រោយពេលឧត្តមសេនីយ៍​ឯក​ ស​ ថេត​ បង្រ្កាបមនុស្សបានជាង៣០០នាក់ធ្វើអោយពលរដ្ធលើកឡើងថា Rock គឺជា….

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយថាយប់មិញនេះ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ជា​ច្រើន​នាក់ នៅ​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​បាន​នៅ​ទីតាំង​ក្នុង​ម​ឈ្ឈ​មណ្ឌល​កំសាន្ត​(​រ៉ក Rock) ស្ថិត​នៅ​ជាប់​ផ្លូវ​ព្រះ​មុន្នី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​បុគ្គលិក និង​អ្នក​ពាក់ព័ន្ធ​ជាង​៣០០​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​​មួយ​ចំនួន​ផង​ដែរ   ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋបានបន្ថែមទៀតថា មជ្ឈមណ្ឌល​កម្សាន្ត ​រ៉ុក​ ខាងលើនេះ មិនមែនទើបតែបើកដំណើរការនោះទេ ពោលគឺមានរយៈពេលច្រើនឆ្នាំមកហើយ មិនតែប៉ុណ្ណោះទីតាំងនេះ មានការល្បីយ៉ាងខ្លាំងថា ការរាំដោយស្រាត អម​ដោយ​ការ​ប្រើប្រាស់​ថ្នាំទៀត​ (ប្រភពពីអ្នកធ្លាប់ចូល) ដោយជ្រកក្រោមមុខរបរក្លឹប​ ខារ៉ាអូខេ​ និង​ កន្លែង​រាំ​រែក​ ជាដើម។ ប៉ុន្តែសមត្ថកិច្ចដូចជាមិនដឹងរឿងអ្វីទាល់តែសោះ។ តែបើតាមប្រភពខ្លះបានលើកឡើងថា មិនមែនសមត្ថកិច្ចមិនដឹងនោះទេ តែគ្មានសមត្ថកិច្ចណាម្នាក់ហ៊ានធ្វើ ទាល់តែលោកឧត្តមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឡើងកាន់តំណែង ទើបអនុវត្តច្បាប់ដោយមិនទុកមុខអោយអ្នកណា ដឹកនាំកម្លាំងឆ្មក់មកបង្ក្រាបតែម្តង។