អ្នកជំងឺមានវិជ្ជមានកូវីដ១៩ពីរទៀត ដែលជាជនជាតិខ្មែរ បាន ស្លា ប់ បា ត់ ប ង់ ជី វិ ត កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ
ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នេះបើតាមការបង្ហោះផ្សាយនៅលើសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិច។
អ្នកជំងឺដែលទទួល ម រ ណ ភា ពថ្មីនេះ មានភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញបាន ស្លា ប់ នៅវេលាម៉ោង ១:៤០នាទីព្រឹក
និងម្នាក់ទៀតភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្លា ប់ នៅវេលា ១១:៥៥នាទីព្រឹក។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះមានករណីមនុស្ស២៤នាក់ហើយដែលបាន បា ត់ ប ង់ ជិ វិ ត ដោយសារតែកូវីដ១៩ដែលក្នុងនោះមានខ្លះក៏ត្រូវបានបញ្ចេញឈ្មោះនិងខ្លះទៀតក៏មិនត្រូវបានបញ្ចេញឈ្មោះ
ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បាន ស្លា ប់ នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បាន ស្លា ប់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បាន ស្លា ប់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បាន ស្លា ប់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ទី៩៖ មានឈ្មោះថា Hou Houy អាយុ៧២ឆ្នាំ រស់នៅខណ្ឌប្ញស្សី រាជធានីភ្នំពេញ។ ទី១០៖ មានឈ្មោះ ហេង យិន ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។