ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី
ចំនួន ៩១នាក់បន្ថែមទៀត ក្នុងនោះមាន ៩០ករណីគឺជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៣០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមមនុស្ស ៤៣នាក់ដែលក្នុងនោះមានភ្នំពេញចំនួន ៧៨នាក់ តាកែវ ៤នាក់ ស្វាយរៀង ៣នាក់ ត្បូងឃ្មុំ ១នាក់ កំពង់ចាម ១នាក់ ប៉ៃលិន ១នាក់ និងព្រៃវែង ១នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ២៩១៥ នាក់ អ្នកជាសះស្បើយ= ១៨២៤ នាក់ (+៣០) អ្នកកំពុងព្យាបាល= ១០៦៤ នាក់ អ្នក ស្លា ប់ = ២២ នាក់ ។