មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាទៅ ផឹ ក ទឹកត្នោតជូរនៅអូតែលសុខា
ពេលត្រលប់មកវិញក៏ឃើញសមត្ថកិច្ចរួមនឹងប្រជាការពារកំពុងតែដា ក់បារាសបម្រាមគោចរក៏ ភ័ យ ស្ល ន់ ស្លោពេកជ្រុ លទៅបុកប្រជាការពារម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ដួ ល ស ន្ល ប់
ហើយក៏ត្រូវបានសមត្ថកិច្ចធ្វើការ ឃា ត់ ខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១ តាមបណ្តោយផ្លូវមាត់ទន្លេសុខា នៅចំណុចមុខវត្តចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះគឺកម្លាំងចម្រុះរបស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានដាក់បារាស់ត្រួតពិនិត្យបម្រាមគោចរ
នៅមុខវត្តចាស់ហាមឃាត់អ្នកធ្វើដំណើរលើសម៉ោងកំណត់ដើម្បីដកហូតម៉ូតូ និងរថយន្តទៅរក្សាទុក ចំណែកអ្នកបើកបរត្រូវធ្វើចេត្តាឡីស័ករយៈពេល១៤ថ្ងៃ
ស្រាប់តែមានបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា ពណ៌ខ្មៅ បើកបរតាមបណ្តោយផ្លូវមាត់ទន្លេអូតែលសុខាក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលដែលបើកមកដល់កន្លែងដាក់បារាស់
ក៏បានជិះទៅ បុ ក បារាស់សមត្ថកិច្ចបណ្តាលឲ្យត្រូវចំប្រជាការពារម្នាក់ដួល ស ន្ល ប់ ត្រូវបានកងកម្លាំងបញ្ចូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនឹងកន្លែងកើតហេតុ។
បើតាមការឱ្យដឹងពីសំណាក់បុរសអ្នកបើកបរកង់បីបានឱ្យដឹងថា គាត់ទើបមកពីកំ ដរ បុ ណ្យ ស ព ឪពុក ស្លា ប់ តែពិបាកចិត្តពេកក៏ជិះទៅអូតែលសុខាដើម្បី ផឹ ក ទឹ ក ត្នោ ត កុំឲ្យពិបាកចិត្ត
ពេល ផឹ ក ស្រ វឹ ង ជិះមកវិញក៏ជួបរឿងបែបនេះតែម្តងមិនមានបំណងចង់បុកប្រជាការពារនោះទេ។ ក្រោយពេលកើតហេតុខាងលើនេះត្រូវបានសមត្ថកិច្ចធ្វើការ ឃា ត់ ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីសួរនាំជាបន្តទៅទៀត៕