មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីក្មេងស្រីម្នាក់បាន បា ត់ ប ង់ ជី វិ ត ខណៈពេលដែលជិះកង់ត្រលប់មកពីទិញនំនៅក្បែរផ្ទះ
ដោយសារតែរន្ទះ បា ញ់ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
នេះបើយោងតាមការបង្ហោះឱ្យដឹងដោយគណនីហ្វេសបុកដែលមានឈ្មោះថា Sam Nang នៅក្រោយពេលមានហេតុការណ៍នេះបានកើតឡើង។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះថា អៀង លីណា អាយុ 12ឆ្នាំមានទីលំនៅស្នាក់នៅក្បែរកន្លែងកើតហេតុ។
មុនពេលកើតហេតុ នាងបានសុំលុយម្តាយ រួចជិះកង់ ទៅទិញនំហូប ពេលត្រលប់មកវិញ ក៍ត្រូវបានរន្ទះ បា ញ់បណ្តាលអោយ បា ត់ ប ង់ ជី វិ ត តែម្តង។