ក្តៅៗ!! ស្គាល់មុខបុរសជើងខ្លាំង ដែលយកកំប៉ុងស្រាបៀគប់ ទេព បូព្រឹក កាលពីយប់មិញហើយ..(មានរូបថតច្រើន)

ភ្នំពេញ​៖ មុននេះបន្តិចតារាចំរៀងទេព បូព្រឹក្សតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស បានផ្ញើររូបបុរសដែលបានជះនិងគប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ៍​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨នេះ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ «សមុទ្រ»​ ស្ថិតនៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។គួរបញ្ចាក់ផងដែរថា៖ នៅមុនពេលកើតហេតុ​ កញ្ញាបាននិយាយថា កញ្ញាត្រូវច្រៀងនិងសម្ដែងនៅក្នុងកម្មវិធី​ Hite X’mas Edition Party ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅភោជនីយដ្ឋាន «សមុទ្រ» ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េ ហើយកញ្ញាមកដល់កន្លែងនេះត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត លុះនៅមុនពេលកើតហេតុបន្តិច កញ្ញាមកដល់ម៉ោង៩៖៥០នាទី ហើយម៉ោងដែលកញ្ញាត្រូវច្រៀងគឺម៉ោង១០យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ ក៏គប់កំប៉ុងស្រាបៀរដាក់កញ្ញាតែម្តងខណៈពេលកំពុងច្រៀងនៅលើឆាក។ទើបធ្វើឲ្យ​កញ្ញា​ ទេព​ បូព្រឹក្ស​ កើតទុក្ខមិនសុខចិត្ត ទើបធ្វើការ Live វិដេអូផ្ទាល់ នៅលើ Facebook ផ្ទាល់ខ្លួន​របស់កញ្ញា​ រហូតមហាជន​អ្នកនិយមលេងហ្វេសប៊ុក Likes និង Shares ចែកចាយ Video ​របស់កញ្ញាបន្តបន្ទាប់គ្នា​ រាប់បង្កមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញាមកចម្រៀងតាមការអញ្ជើញរបស់ភោជនីយដ្ឋានខាងលើ ដែលជា​ Events របស់ក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េនោះ​។ដោយនៅក្នុងវិដេអូ Live នោះដែរ​ គេលឺសំលេងម្ចាស់ហាង​បានព្យាយាមនិយាយទៅកាន់កញ្ញា​ ទេព​ បូព្រឹក្ស​ ដើម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា​ រឿងគេយក​កំប៉ុង​ស្របៀរគប់មកនាងខ្ញុំប៉ុណ្ណោះហើយ សម្រួលយ៉ាងម៉េច? ដោយកញ្ញា​ បូព្រឹក្ស​ មិនព្រមសម្រួល​ទេ ហើយខណៈកំពុងតែស្រែកច្រៀងសុខៗស្រាប់តែ មានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាស់គេ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។ភ្លាមៗនោះគេឃើញ លោក ដេវីត ក៏បានមកដល់ និងចូលទៅដោះស្រាយ នៅក្នុងភោជនីយដ្ឋាននោះ ដោយមានការភ្ញាក់ផ្អើលដល់​ក្រុមអ្នកយកព័ត៌មានស្ទើរគ្រប់ស្ថាប័ន​ និងសមត្ថកិច្ចុចុះទៅកន្លែងកើតហេតុផងដែរ៕ ប្រភព TVFB https://tvfb.news/article/17120