ក្តៅៗ!! ទេព បូព្រឹក បានដាក់ពាក្យបណ្តឹងរួចហើយ ដោយទារសំនងជាលុយចំនួន…..(មានវីឌីអូ)

ភ្នំពេញ ការជួបសម្ភាសន៍ផ្ទាល់ជាមួយកំពូលតារាចម្រៀង កញ្ញា ទេព បូព្រឹក្ស បកស្រាយបន្ថែមនៅជំវិញករណីបុរសម្នាក់បានប្រើអំពើហិង្សារ គប់កំប៉ុងស្រាបៀទៅលើរូបកញ្ញា កាលពីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នៅចំណុចភោជនីយដ្ឋាន «សមុទ្រ» នៅតាមបណ្ដោយផ្លូវ ១១៨ សង្កាត់ទឹកល្អកទី១ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។ កញ្ញា ទេពបូព្រឹក ទាមទារសំណង ១០ ម៉ីនដុល្លា ដោយយកលុយនោះទៅជួយ មន្ទីពេទ្រគន្ធបុបា្ផ និងជួយចាស់ជរា ជនក្រីក្រ   កញ្ញា បញ្ចាក់ផងដែរថាមិនប៉ះពាល់លុយនេះទេ ចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម ។ គួរបញ្ជាក់ថា កាលពី​វេលាម៉ោង​១០និង០៥នាទីយប់​ ថ្ងៃអង្គារ​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ កញ្ញាទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានបុរសម្នាក់ដែលគេស្គាល់ថាជាសាច់ញាតិម្ចាស់ហាងលក់គ្រឿងសមុទ្រមួយកន្លែង បានជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងរានៅលើឆាកយ៉ាងសប្បយាក្អាកក្អាយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ នៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ក្រោយកើតហេតុ កញ្ញាទេព បូព្រឹក្ស រៀបរាប់ទាំងអារម្មណ៍ឈឺចាប់ថា នាងបានមកភោជនីយដ្ឋានសមុទ្រ គឺត្រៀមច្រៀង៦បទ នៅក្នុងកម្មវិធី​ Hite X’mas Edition Party “​ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite រួចទៅច្រៀងមួយកន្លែងផ្សេងទៀត។ អំឡុងពេលដែលនាងកំពុងឈរច្រៀងនៅឆាកសុខៗ ស្រាប់តែមានបុរសម្នាក់ដែលគេសង្ស័យថា ជាសាច់ញាតិរបស់ម្ចាស់ហាង បានយកស្រាបៀរជះទៅលើ និងគប់កំប៉ុងស្រាបៀរលើនាង ធ្វើឲ្យនាងខឹងសម្បាជាខ្លាំង។ ក្រោយពីបានធ្វើសកម្មភាពអសីលធម៌បែនេះហើយ បុរសខាងលើ និងមិត្តភក្តិផ្សេងទៀតបាននាំគ្នាគេចខ្លួនបាត់អស់។

ផ្សាយផ្ទាល់៖ ការជួបសម្ភាសន៍ផ្ទាល់ជាមួយកំពូលតារាចម្រៀង កញ្ញា ទេព បូព្រឹក្ស បកស្រាយបន្ថែមនៅជំវិញករណីបុរសម្នាក់បានប្រើអំពើហិង្សារ គប់កំប៉ុងស្រាបៀទៅលើរូបកញ្ញា កាលពីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នៅចំណុចភោជនីយដ្ឋាន «សមុទ្រ» នៅតាមបណ្ដោយផ្លូវ ១១៨ សង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

Posted by សារព័ត៌មានជួយសង្គម – CHSK News on Tuesday, December 25, 2018