រឿនណាតបង្អួតសម្រស់ នៅជនបទពិតជាស្អាតមែនទែន

​ស្ថិត​ក្នុង​ឈុត​រ៉ូប​បែប​យុវវ័យ​ពណ៌បៃតងសក្តិសមជាមួយនឹងទេសភាពនៅទីនោះ​ ​រឿន​ ​ណាត​ ​បាន​បង្ហាញ​រូបថត​ជាច្រើន​នៅក្នុង​ចម្ការបន្លែ​ដ៏​ធំ​ ​ដែល​មាន​ដូចជា​ ស្ពៃ​ក្តោប​ និង ​សាឡាត់​ជាដើម ​។​ ​មានការ​សរសើរ​យ៉ាងខ្លាំង ពីសំណាក់់អ្នកគាំទ្រ​ថា​ ហេតុតែ​ជា​ស្រី​ស្អាតទោះ​តុបតែង​ខ្លួន​បែប​ធម្ម​តាៗ​ ក៏​មើលទៅ​ពិតជា​លេច​ធ្លោខ្លាំងណាស់ដែរ ​។​មួយរយៈក្រោយនេះ ​ស្រី​ស្អាត រឿន ណាត ​កាន់តែ​មាន​ទីផ្សារ​ការងារ​ខ្ពស់។ ​នាង​លេចមុខ​នៅក្នុង​កម្មវិធី​បង្ហាញ​ម៉ូដនានា និង​ ​ថត​ម៉ូដ​សម្លៀក​​បំពាក់​ផងដែរ ។​ ​យ៉ាងណាមិញ ថ្មី​ៗ​នេះ​ ​រឿន​ ​ណាត​ ​ក៏បានលេចមុខ​សម្តែង​នៅក្នុង​រឿង​ខ្នាតខ្លីមួយ ​ដែល​មានចំណងជើងថា​ «​រឹងមាំ​ »​ ដោយ​នាង​សម្តែង​ជា​តួឯក​ស្រ្តីកម្សត់​ម្នាក់​ដែល​ត្រូវ​ស្វាមី​មាន​ស្រី​ថ្មី​ចាកចោល​ទាំង​កំពុង​ពរ​ពោះ​ ​។​ ហើយនេះគឺ​ជាលើកដំបូង​ក្នុងការសម្តែងរបស់នាង ដែលត្រូវដើរតួជានារីមានផ្ទៃពោះ តែនាងសម្តែង​បាន​សក្តិ​សម​ និង​ ចូល​តួ​បានល្អមិនចាញ់​តារា​រៀមច្បង​ប៉ុន្មាន​​ឡើយ​ ​។ មានការបន្ថែមពីសំណាក់ប្រភពកៀកកិតថាឆាប់ៗខាងមុខនេះ រឿន ណាត ក៏មានគម្រោងថតរឿងថ្មីមួយ ដោយគ្រងតំណែងជាតួឯកផងដែរ ៕​ ​