សួស វីហ្សា មិនទាន់ចង់រៀបការឥឡូវនេះទេព្រោះតែ…..

​ឆ្នាំនេះ សួស វី​សា មាន​វ័យ ២៨ ឆ្នាំ​ហើយ ទម្រាំ ៥ ឆ្នាំទៀត​នាង​រៀបការ​គឺមាន​នាង​វ័យ ៣៣ ឆ្នាំ គឺជា​ពេល​យូរណាស់ តើ​កំលោះ​សង្ហា ថ​មមី អាច​រង់ចាំ​បានទេ ? សម្រាប់​លោក ថ​មមី បាន​និយាយថា​ មិន​ថា​ប៉ុន្មាន​ឆ្នាំ​ទៀត​រៀបការ ក៏​លោក​អាច​ចាំ​បានដែរ ពីព្រោះ​ក្តី​ស្នេហ៍​លោក​ចំពោះ សួស វី​សា គឺ​ធំធេង​ណាស់ ត្រឹមតែ ៥ ឆ្នាំ​មានអី​អស្ចារ្យ ។​ចំណង​ស្នេហ៍ ថ​មមី និង សួស វី​សា បាន​ឆ្លងកាត់​ព្យុះភ្លៀង​អស់​ជាច្រើន​ឆ្នាំ ទំរាំ​អ្នក​ទាំងពីរ​ដាច់ចិត្ត​បង្ហាញ​ពី​ចំណង​ស្នេហ៍​នេះ ទោះជា​យ៉ាងនេះ​ក្តី សួស វី​សា បានបញ្ជាក់​ប្រាប់​ពី​អារម្មណ៍​ពិត​របស់ខ្លួន​ថា រឿង​រៀបការ​នារី​ណា​ក៏​ចង់​ដែរ តែ​ដោយសារតែ​ពេលនេះ​នាង​នៅ​ពុំទាន់​មាន​អ្វី​គ្រប់យ៉ាង​នៅក្នុង​ដៃ ទើប​នាង​ចង់ទុកពេលវេលា ៥ ឆ្នាំ​ទៀត​ដើម្បី​កសាង​អ្វីដែល​ខ្លួន​ចង់បាន​សិន ទាំងលុយកាក់, មុខរបរ​រកស៊ី និង ផ្ទះ ។ ម្យ៉ាងវិញទៀត បើ​រៀបការ​ពេលនេះ​ខ្លាច​ធ្វើឱ្យប៉ះពាល់ដល់​ការងារ ​និង​ប្រជាប្រិយភាព​នាង​ផងដែរ ៕