សុខ ពិសី ស្លៀកខោ ខោប៉យបែបនេះពិតជាស្អាតណាស់

​យ៉ាងណាមិញ ការ​ស្លៀកពាក់​បង្ហាញ​ចេញមក​ខាងក្រៅ មិន​ប្រាកដថា​ជា​ចំណូលចិត្ត​ទាំងស្រុង​ឡើយ តួយ៉ាង​តារាចម្រៀង​ សុខ ពិសី ទើបតែ​បង្ហើប​ពី​ចំណង់​ចំណូលចិត្ត​នៃ​ការ​ស្លៀក​ពាក្យ​របស់​នាង​គឺ​សាមញ្ញ​បំផុត ។ សុខ ពិសី ទម្លាយ​ថា នាង​ស្រឡាញ់​អាវយឺត និង ខោ​ខូវប៊យ​ខ្លាំងជាងគេ «​ខោ​ខូវប៊យ​អាវយឺត​ជា​ទម្លាប់​ប្រចាំថ្ងៃ​របស់ខ្ញុំ​ ​បើ​មិន​ថត​ទេ​មិន​ងាយ​ស្លៀក​ខ្លី​ទេ​ចា៎ កើតមក​ជាតិ​នេះ​ស្រឡាញ់​តែ​អាវយឺត ខោ​ខូវប៊យ​» ។​​ថ្វី​ដ្បិត សុខ ពិសី ជា​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព និង កន្លងមក​គេ​ច្រើនតែ​ឃើញ​នាង​និយម​តុបតែង​ខ្លួន​បែប​ហ៊ឺហារ​ទាន់សម័យ​ពេល​ចូលរួម​ការប្រគំ​តន្ត្រី​ផ្សេងៗ ស្មាន​មិន​ដល់​ថា​ក្រោយ​ឆាក​នាង​ចូលចិត្ត​តែងខ្លួន​បែប​សាមញ្ញៗ​ដូច្នេះ​សោះ ។ តែ​ក៏មាន​ការលើកសរសើរ​ពី​មហាជន​ថា សុខ ពិសី ស្រស់ស្អាត​ស្រាប់ ទោះ​តែងខ្លួន​បែបណា​ក៏​គួរឱ្យ​ស្រឡាញ់​ដែរ ។ ដោយសាររូបសម្រស់តារាចម្រៀងស្រីដួងនេះ ស្រស់ស្អាតមិនចាញ់តារាសម្ដែងទើបធ្វើឱ្យនាងលេចមុខញឹកញាប់ក្នុងការថតតែងឱ្យសម្អាងការហូរហែ ៕