នៅខ្វះជាងមួយខែទៀតប៉ុណ្ណោះ តារាស្រី Margie Rasri និង ស្វាមីលោក Pok Mindset នឹងបានឃើញមុខកូនភ្លោះប្រុស-ស្រីជាទីស្រឡាញ់របស់ពួកគេហើយ ពោលគឺបើមិនមានការប្រែប្រួលទេ Margie នឹងសម្រាលកូនភ្លោះទាំងពីរនៅខែមេសាខាងមុខ ។ស្របពេលកូនភ្លោះកាន់តែកៀកថ្ងៃសម្រាល ថ្មីៗនេះ Margie Rasri ស្រាប់តែទៅចូលរួមកម្មវិធីជជែកកម្សាន្ត «3zaap» របស់ប៉ុស្ដិ៍ទូរទស្សន៍ថៃមួយ ដោយមិនមានវត្តមានស្វាមីទៅចូលរួមជាមួយនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេពីសំណាក់មហាជន ព្រោះចាប់តាំងពីមានផ្ទៃពោះមក តារាស្រីដួងនេះបានផ្អាកទទួលការងារសិល្បៈមួយរយៈ លើកលែងតែកម្មវិធីណាដែលមានទាក់ទងនឹងការសម្ដែងរបស់នាងប៉ុណ្ណោះ ។យ៉ាងណាមិញ ខណៈចូលរួមក្នុងកម្មវិធីទូរទស្សន៍ខាងលើ Margie បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាអ្នកម្ដាយដ៏ទាន់សម័យមួយរូបធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ ។ ក្រៅពីតារាស្រី Margie នៅមានសិល្បករ-ការិនីល្បីៗច្រើនដួងទៀតដែលបានចូលរួមក្នុងកម្មវិធីខាងលើ រួមមានតារាស្រី គីមប៊ីលី , តារាប្រុស Mario Maurer , តារាស្រី Pat Napapa និង តារាប្រុសវ័យក្មេង Nichkhun ជាដើម ៕