ដឹងការពិតហើយ! តាមពិតរថយន្តដឹកសំណាកពីស្ទឹងត្រែងមកភ្នំពេញ មិនមែនសុខៗឆេះនោះទេ ដល់ពេលឆែកមើលកាមេរ៉ាសុវត្ថិភាព ទើបដឹងថាព្រោះតែមាន

រថយន្ត​សម្រាប់​ដឹក​សំណាក​វិភាគ​ជំងឺ​កូវីដ១៩ ដឹក​ចេញ​ពី​ខេត្ត​ស្ទឹង​ត្រែង​ ទៅរាជធានីភ្នំពេញ បាន​ឆេះ​អស់​ពី៧០ ទៅ ៨០ភាគរយនេះបើតាមប្រភពព័ត៌មាន​។

បើតាម​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹង​ត្រែង បាន​ឲ្យ​ដឹងថា មាន​ករណិ​រថយន្ត​មួយ​គ្រឿង​ សម្រាប់​ដឹក​សំណាក​វិភាគ​ ជំងឺ​កូវីដ១៩ ពីខេត្ត​ស្ទឹង​ត្រែង ទៅរាជធានីភ្នំពេញ បាន​ឆេះ អស់ពី ៧០ ទៅ ៨០ ភាគរយ ដោយ​ពុំដឹង​មូល​ហេតុ​។

ចំណែក​ប្រភព​ព័ត៌មាន​ ពី​លោក ទន់​វុទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង២និង១០នាទី ជិត​ភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១

រថយន្ត​សម្រាប់​ដឹក​សំណាក​វិភាគ នៅផ្ទះ​របស់លោក ឡុ​ច សេង​អ៊ាង ប្រធាន​ការិយាល័យ​រដ្ឋ​បាល មន្ទីរ​សុខា​ភិបាល​ខេត្ត ស្ថិតនៅ​ភូមិ​ព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ដោយឡែកក្រោយពីមានការពិនិត្យមើលតាម​រូបភាព​វី​ដេ​អូ​កាមេរ៉ាសុវត្ថិភាព ​គឺ​មានជនស ង្ស័ យម្នាក់​បាន​ស្រោច​សាំង​ និង​ដុត​កង់​ឆ្វេង​បន្ត​ឆេះ​ទៅ​តួរថយន្ត​ខូចខាត​៧០​ទៅ​៨០​ភាគរយ​។

លោក​ទន់ វុ​ទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាលខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃជំងឺឆ្លង បាន​បញ្ជាក់​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១០​មីនា​ថា

រថយន្ត​ដឹក​សំណាក​វិភាគ​នោះ​បាន​ឆេះ​ នៅ​វេលា​ម៉ោង​២​និង​១០​នាទី​ជិត​ភ្លឺ ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០២១​។​ លោក​​បាន​បញ្ជាក់​ថា​​នៅ​ក្នុង​រថយន្ត​នោះ​ពុំ​មាន​សំណាក​វិភាគ​កូ​វីត​១៩​ទេ​។