ថ្វីដ្បិតតែ ស៊ូ ស៊ីរីកា ធ្លាប់ចេញទៅសហរដ្ឋអាមេរិកម្តងរួចមកហើយ ប៉ុន្តែនាងមិនធ្លាប់បានចេញសម្តែងនោះទេ ពីព្រោះនាងទៅជាលក្ខណៈគ្រួសារ ដោយឡែកលើកនេះនាងទៅអាមេរិកដើម្បីសម្តែងរយៈពេលជាង ២ ខែ ។ ស៊ូ ស៊ីរីកា ពិតជាសប្បាយចិត្តខ្លាំងណាស់ក្នុងដំណើរចេញទៅសម្តែងនៅសហរដ្ឋអាមេរិកលើកដំបូងនេះ នាងបានត្រៀមខ្លួនរួចជាស្រេចទាំងបទចម្រៀង ដើម្បីសម្តែងជូនបងប្អូនខ្មែរនៅទីនោះរាំលេងកម្សាន្ត ។នៅតែសល់តែជាងមួយសប្តាហ៍ទៀត ស៊ូ ស៊ីរីកា ឡើងយន្តហោះចេញទៅសម្តែងនៅសហរដ្ឋអាមេរិកហើយបើគ្មានអ្វីប្រែប្រួលទេ នាងត្រូវសម្តែងនៅទីនោះរយៈពេលជាង ២ ខែ ។ ជាមួយនឹងការត្រៀមខ្លួនចេញដំណើរ ស៊ូ ស៊ីរីកា មានអារម្មណ៍ភ័យអរ ពីព្រោះជាលើកដំបូងហើយដែលនាងចេញទៅសម្តែងនៅទីនោះ ។ស៊ូ ស៊ីរីកា បានបដិសេធចំពោះរឿងថា នាងចេញទៅអាមេរិកដើម្បីជួបមុខគូស្នេហ៍ នាងនិយាយថា នាងទៅទីនោះដើម្បីសម្តែង មិនមែនទៅដើម្បីជួបនរណាម្នាក់ទេ នាងសង្ឃឹមថា ការចេញទៅសម្តែងនៅទីនោះជាលើកដំបូង នឹងទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូន បើទោះបីជានាងមានអារម្មណ៍ភ័យបន្តិច ប៉ុន្តែនាងនឹងប្រឹងប្រែងសម្តែងឱ្យអស់ពីសមត្ថភាព ។ តាមគម្រោង ស៊ូ ស៊ីរីកា នឹងចេញទៅអាមេរិកនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ រយៈពេលជាង ២ ខែ ៕