ខ្ចូតម្លេះ កូនម្តាយ កូនភ្លោះទំាងពីរស្អាតៗណាស់…(មានរូបច្រើន)

ភ្នំពេញ៖ ជីវិតបច្ចុប្បន្នរបស់ តារាសម្តែងស្រី ឈិន ច័ន្ទសុធារី កំពុងតែរស់នៅជាមួយនឹងក្តីសុខពេញទី បើទោះបីពេលនេះ ក្លាយជាមេម៉ាយ មើលថែកូនតែម្នាក់ឯងក៏ដោយ។ជាក់ស្តែង បើងាកកូនភ្លោះរបស់តារាស្រីរូបនេះ ធំធាត់ ជាងមុនឆ្ងាយណាស់ និងគួរឲ្យស្រលាញ់រឹតតែខ្លាំង។ ប៉ុន្តែពេលពួកគេ កាន់តែធំទៅ បែរជាមុខផ្សេងគ្នាទៅវិញ តែទោះបីជាយ៉ាងណា នៅតែគួរឲ្យក្នាញ់ដដែល។ ជាពិសេស ឈិន ច័ន្ទសុធារី ក៏ពូកែរកនឹកម៉ូតសម្លៀកបំពាក់ឲ្យកូនៗរបស់នាង ផងដែរ មិនថាឈុតណា ពិតជាមានទាក់ទាញខ្លាំង។យ៉ាងណាមិញ មានមនុស្សជាច្រើននាក់ បានសរសើរពីសុធារី ដែលដើរតួនាទី ជាឪពុកផង ជាម្តាយផង ហើយទាំងមើលថែកូនបានធំធាត់ល្អមកទល់ពេលនេះ ដែលមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ក្នុងនាមជា ស្រ្តីទន់ខ្សោយម្នាក់៕