ក្តៅៗ!! លោក ថៃ នរៈសត្យា រឿងគប់ស្រាបៀរដាក់ កញ្ញា ទេព បូព្រឹក្ស វាជារឿងតូចទេព្រោះថា…..(មានវីឌីអូ)

វប្បធម៌ បានធ្វើបទបទសម្ភាសន៍តាមទូរស័ព្ទ ពាក់ព័ន្ធនឹងរឿង កូនម្ចាស់ហាងលក់គ្រឿងមួយកន្លែងឈ្មោះ “សមុទ្រ” ជះស្រាបៀរ និងយកកំប៉ុងស្រាបៀរគប់ ជាហេតុធ្វើឲ្យមហាជនមិនពេញចិត្តចំពោះទង្វើបែបនេះ ដែលធ្វើឲ្យសិល្បៈខ្មែរអស់តម្លៃ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើ់លដល់អ្នក  លេងក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមហាជនដែលនៅទីនោះផ្ទាល់។ក្នុងបទសម្ភាសន៍ជាមួយលោក ថៃ នរៈសត្យា គាត់បាននិយាយថា រឿងនេះគ្រាន់តែជារឿងតូចមែនទែន តែដោយសារមានអ្នកបំប៉ោងព័ត៍មានទៅជារឿងធំ មិនពន្លត់ ព្យាយាមឲ្យរឿងកាន់តែធំ។ក្នុងនោះដែរ លោកបានបន្តថា “រឿងវាតូចតាច កុំចង់វែងឆ្ងាយអី ព្រោះខ្ញុំមើលឃើញថា រឿងគប់ស្របៀវារឿងតូច តែមានការបំប៉ោងទៅជាធំ តែបើយើងម្នាក់ៗជួយរំលត់ រឿងនេះក្លាយជារឿងតូចបាន”។ស្តាប់បទសម្ភាសន៍ដូចខាងក្រោមនេះ៖