ថ្លែងនៅរសៀលថ្ងៃទី ២៣ កុម្ភៈ ២០២១ នេះលោកជំទាវ យក់ សម្បត្តិ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ២០ រហូតមកដល់ម៉ោងនេះ
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ក្រុមសុខភាពសាធារណៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អនុគណៈកម្មការ បានប្រមូលវត្ថុសំណាក ៣ ៥០០នាក់ អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
លោកជំទាវ បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះមាន ២៩ ទីតាំងហើយ ដែលក្រសួងបានធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដែលមានការប្រាស្រ័យទាក់ទង ដូចជាអ្នករបកប្រែ អ្នករត់កង់បី ។
ជាពិសេសជនជាតិចិនដែលឧស្សាហ៍ធ្វើដំណើរតាមកង់បី ដោយមានការសហការស្រាវជ្រាវជាមួយស្ថាប័នជាច្រើមដូចជា ស្ថាតទូតចិនប្រចាំប្រទេសកម្ពុជាជាដើម ។
សម្រាប់អ្នករត់កងបី អាចទៅយកវត្ថុសំណាកនៅស្តាតអូឡាពិក និងទីតាំងមួយទៀតក្រសួងបានរៀបចំ នៅទីក្រុងកោះពេជ្រសម្រាប់ជនជាតិចិន ។
ក្នុងករណីមានការសង្ស័យ គឺបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ និងសណ្ឋាគារសុខាសម្រាប់អ្នកស្ម័គ្រចិត្តបង់លុយ ៕