ក្តៅៗ!! លោកមាស រិទ្ធី ថា កាមេរ៉ាសុវត្ថិភាពក្នុងហាងត្រូវបានលុបទិន្ន័យចោល បន្ទាប់ពី….

ភ្នំពេញ៖ នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹក នៅស្ថានីយទូរទស្សន៍ហង្សមាស លោកមាស រិទ្ធី ក៏បានលើកឡើងផងដែរករណីកញ្ញាទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរលើនោះ ដោយថា បុរសនោះគឺជាកូនម្ចាស់ហាង បន្ទាប់ពីកើតហេតុ ម្ចាស់ហាងបានលុបរូបភាពវីដេអីកាមេរាសុវត្ថិភាពចោលអស់។លោកមាស រិទ្ធី បានរៀបរាប់ថា បុរសម្នាក់ដែលបានប្រើប្រាស់អំពើមិនសមរម្យទៅលើតារាចម្រៀងរូបនេះ ជាកូនម្ចាស់ហាងនេះផ្ទាល់ តែមិនបានប៉ុន្មានផង ស្រាប់តែពួកគេថាគ្រាន់តែជាភ្ញៀវប៉ុណ្ណោះ។ ចំណែកជនបង្កហេតុ ក៏តបានរត់គេចខ្លួនទៅបាត់ហើយ។លោករិទ្ធី ក៏បានបន្ថែមផងដែរថា កាមេរ៉ាសុវត្ថិភាពដែលបង្ហាញពីសកម្មភាពទាំងស្រុង និងមុខមាត់របស់ជនជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរលើទេព បូព្រឹក្ស នោះ ត្រូវបានម្ចាស់ហាងលុបចោលទាំងអស់ ដែលមើលទៅហាក់ដូចជាគ្មានយុត្តិធម៌បន្តិចសោះឡើយ។លោកក៏បានបញ្ជាក់ថា យ៉ាងណា វីដេអូជាច្រើនក៏ចាប់ផ្តើមបែកធ្លាយបណ្តើរៗហើយនៅក្នុងបណ្តាញសង្គម។ ហើយលោកក៏ចង់ឲ្យភាគីទាំងសងខាងបកស្រាយ និងពន្យល់ឲ្យបានច្បាស់ ទាក់ទងនឹងមួយនេះ ដើម្បីរកយុតិ្តធម៌ជូនតារាចម្រៀងខ្មែរ។គួរបញ្ជាក់ថា កាលពី​វេលាម៉ោង​១០និង០៥នាទីយប់​ ថ្ងៃអង្គារ​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ កញ្ញាទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានបុរសម្នាក់ដែលគេស្គាល់ថាជាសាច់ញាតិម្ចាស់ហាងលក់គ្រឿងសមុទ្រមួយកន្លែង បានជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរ    ទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងរានៅលើឆាកយ៉ាងសប្បយាក្អាកក្អាយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ នៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ក្រោយកើតហេតុ កញ្ញាទេព បូព្រឹក្ស រៀបរាប់ទាំងអារម្មណ៍ឈឺចាប់ថា នាងបានមកភោជនីយដ្ឋានសមុទ្រ គឺត្រៀមច្រៀង៦បទ នៅក្នុងកម្មវិធី​ Hite X’mas Edition Party “​ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite រួចទៅច្រៀងមួយកន្លែងផ្សេងទៀត។ អំឡុងពេលដែលនាងកំពុងឈរច្រៀងនៅឆាកសុខៗ ស្រាប់តែមានបុរសម្នាក់ដែលគេសង្ស័យថា ជាសាច់ញាតិរបស់ម្ចាស់ហាង បានយកស្រាបៀរជះទៅលើ និងគប់កំប៉ុងស្រាបៀរលើនាង ធ្វើឲ្យនាងខឹងសម្បាជាខ្លាំង។ ក្រោយពីបានធ្វើសកម្មភាពអសីលធម៌បែនេះហើយ បុរសខាងលើ និងមិត្តភក្តិផ្សេងទៀតបាននាំគ្នាគេចខ្លួនបាត់អស់។ក្រោយកើតហេតុ គេបានឃើញលោកងួន ចាន់ដេវីត បានទៅដល់កន្លែងកើតហេតុ ហើយបានចូលទៅដោះស្រាយជាមួយម្ចាស់ហាង ហលយលោកក៏បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុដែរថា កញ្ញា ទេព បូព្រឹក្ស មិនដែលមានទំនាស់ជាជនបង្កនោះទេ ហើយលោក បានស្នើរសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី។ដោយឡែក សកម្មភាពអសីលធម៌របស់បុរសខាងលើនេះ ត្រូវបានមជ្ឈដ្ឋានមហាជន អ្នកសិល្បៈនានា រិះគន់ជាខ្លាំង ហលយបានស្នើសុំឲ្យស្ថាប័ននានា ជួយរកយុត្តិធម៌ចំពោះទេព បូប្រឹក្ស ដែលកំពុងរងគ្រោះ ៕(ព័ត៌មានលម្អិត “នគរធំ” នឹងចេញផ្សាយនៅពេលក្រោយ) ប្រភពដើម នគរធំ