ស្រណោះណាស់! បើទោះអូនចែកឋានទៅពិតមែន តែបងៗនៅតែធ្វើរឿងនេះជូនអូនសង្ឃឹមថាអូននិង…..

ប្រិយមិត្តពិតជាបានដឹងរួចហើយ ថា កញ្ញា ខេមរះ ស្រីពៅ បានបាត់បង់ជីវិតទៅប្រហែលជិត១ខែហើយ ព្រោះតែជំងឺក្រលៀន និងសួតផងដែរ ក្នុងនោះក្រុមគ្រួសារពិសេស មហាជននៅតែនឹករលឹកស្រលាញ់កញ្ញា ជានិច្ច ដោយតែងតែផុសបទចំរៀង និងរូបភាពកញ្ញានៅលើបណ្តាញសង្គមជានិច្ចផងដែរ។ តួយ៉ាងថ្ងៃនេះជាថ្ងៃបុណ្យមាឃបូជាដែលប្រជាពលរដ្ឋខ្មែរជាច្រើន បាននាំគ្នាទៅវត្តសាងកុសលយកចង្ហាន់ទៅប្រគេនព្រះ សង្ឃនៅវត្តគ្រប់គ្នា។ យោងទៅតាមប្រភពហ្វេសប៊ុក របស់ក្រុមគ្រួសារលោក ខេមរះសេរីមន្ត ដែលជាបងប្រុសកញ្ញានោះ បានផុសរូបជាច្រើននៅថ្ងៃនេះ   ដោយមិនភ្លេចដល់រូបនាងនោះទេ ពួកគេបាននាំគ្នារៀបចំរាប់បាត្រ ឧទ្ទិសកុសលនាងនៅក្នុងថ្ងៃនេះ។ ដោយសង្ឃឹមថាកុសលផលបុណ្យទំាំងអស់ជូនទៅកញ្ញា សុខគតិភព ឃ្លាងឃ្លាតឡើយ ។ ក្នុងនោះមានគ្រៀងឧបភោគបរិភោគដូចជា មី ទឹកសុទ្ធ ផ្លែឈើនំចំនី និងចង្ហាន់ផ្សេងទៀតផងដែរ​ ដែលមានព្រះសង្ឃជាច្រើនអង្គចំាទទួល និងធ្វើការវេប្រគេនផងដែរ  ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម