ធ្ងន់ករហើយ!! លោក ផែង វណ្ណះ «អាឈាមថោក​យកកំប៉ុងស្រាបៀរ​គប់អ្នកចម្រៀង​ទេព​ បូព្រឹក្ស​ ត្រូវចេញមុខដោះស្រាយជាបន្ទាន់​កុំអោយនគរបាលតាមវ៉ៃខ្នោះទាន់»

ចំពោះរឿងនេះ កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាសគឺ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នា​ក់​​​​​​​​​​​​ជះស្រាបៀ និងគប់កំប៉ុងស្រាបៀដាក់ហើយកាលយប់មិញ ខណៈដែលកំពុងច្រៀងនៅភោជនីយដ្ឋានមួយ​​​​​​​​​​​​កន្លែង ដែលស្ថិតនៅមន្ទីរពេទ្យកុមារជាតិនោះ បានធ្វើបងប្អូនជាច្រើនមានការខឹងសម្បារចំពោះ ជនដែលបានបង្កហេតុឡើង ក្នុងនោះក៏អ្នកនាងចន​ ច័ន្ទលក្ខិណា ខាត់ សុឃីម កាកាអូស្រ្តាលី ម៉ៃ សុគន្ធ និង អាចារ្យធំ ជាដើម។ ដោយពួកគាត់មិននៅស្ងៀមឡើយចំពោះរឿងមួយនេះ ក៏បានចេញមុខសូណូមពរអោយជួយរកយុតិ្តធម៌។ចំណែកឯលោក ផែង វណ្ណៈ​ ក៏បានសរសេររៀបរាប់ថា៖ «អាឈាមថោក​យកកំប៉ុងស្រាបៀរ​គប់អ្នកចម្រៀង​ទេព​ បូព្រឹក្ស​ ត្រូវចេញមុខដោះស្រាយជាបន្ទាន់​កុំអោយនគរបាលតាមវ៉ៃខ្នោះទាន់​» ។ បើទោះជាយ៉ាងណាថ្ងៃនេះយើងកំពង់រង់ចំា ចំនាត់ការរបស់សម្ថកិច្ច