អ្នកគាំទ្ររំភើបណាស់ ពេលឃើញ សុគន្ធ និសា បង្ហាញរូបប៉ុន្មានសន្លឹកនេះ!

កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានរៀបការជាមួយអនិកជនខ្មែរសម្បូរទ្រព្យមួយរូបរស់នៅសហរដ្ឋអាមេរិក ដែលមានឈ្មោះថា ចៅ សម្បត្តិ កាលពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅ ហើយបើគិតមកដល់ពេលនេះ តារាចម្រៀងសំឡេងស្រទន់រូបនេះ បានរៀបការមានរយៈពេល ជាង ៣ ឆ្នាំហើយ។

ទោះបីជា សុគន្ធ និសា បានរៀបការជាយូរមកហើយក្ដី តែតារាស្រីរូបនេះនៅមិនទាន់បានទទួលចំណងដៃកូនប្រុស ស្រី នៅឡើយទេ។​​ ចំណែក ឯទស្សនិកជនក៏តែងទន្ទឹងរង់ចាំមើលថា តើពេលណាទៅទើបតារាក្នុងដួងចិត្តរបស់ខ្លួន បានទទួលសមាជិកថ្មីក្នុងគ្រួសារ ដូចអ្នកសិល្បៈមួយចំនួនទៀត ដែលបានរៀបការហើយមិនបានប៉ុន្មានផងក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូន ប្រុស ស្រី ខ្លះអស់ទៅហើយនោះ។

ទន្ទឹមនឹង ការរង់ចាំមើល និង ចង់ដឹងពីទស្សនិកជននេះដែរ កាលពីពេលកន្លងទៅក៏មានព័ត៌មានលេចឮថា សុគន្ធ និសា កំពុងតែមានទម្ងន់ បានធ្វើឱ្យទស្សនិកជនសម្ដែងការត្រេកអរដល់រូបនាងជាច្រើន។

ក្រោយពីមានព័ត៌មានលេចឮបែបនេះ ស្រាប់តែ កាលពីពេលថ្មីៗនេះដែរ អ្នកនាង សុគន្ធ និសា ក៏បានបង្ហោះរូបបីសន្លឹក ដែលក្នុងរូបនេះដែរ តារាស្រីសាច់ចាំរូបនេះបានបីកូនក្មេងនៅក្នុងដៃ មើលទៅក្នុងរូបនោះ នាងពិតជាស័ក្ដិសមជាម្ដាយរបស់គេពិតៗ។ បន្ថែមពីលើរូបនេះដែរ សុគន្ធ និសា ក៏បានសរសេរសារយ៉ាងខ្លីថា៖ «គេល្បីថាខ្ញុំមាន អាអូន ពេលនេះមានមែន in love with baby»៕