ក្តៅៗ!! តារាល្បីៗជាច្រើនដួងប្រកាសក្តែងៗ ទាមទាររកយុត្តិធម៌ជូន ទេព បូព្រឹក…(មានរូបថតច្រើនសន្លឹក)

ភ្នំពេញ៖ កាលពីយប់មិញនេះ មានរឿងភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយតារាចម្រៀង កញ្ញាទេព បូព្រឹក្ស ត្រូវបុរសម្នាក់យកស្រាបៀរ មកជះពីលើខ្លួន ខណៈពេលដែលកំពុងតែច្រៀងនៅលើឆាកតន្ត្រីមួយ នៅក្នុងហាងមួយកន្លែង ធ្វើឲ្យនាងស្រែកយំរកយុត្តិធម៌យ៉ាងខ្លាំង។តាមរយៈការបកស្រាយ របស់លោកមាស ឬទ្ធី និយាយក្នុងព័ត៌មាននាព្រឹកមិញនេះ បានឲ្យដឹងថា បុរសម្នាក់ដែលបានប្រើប្រាស់អំពើមិនសមរម្យទៅលើតារាចម្រៀងរូបនេះ ជាកូនម្ចាស់ហាងនេះផ្ទាល់ តែមិនបានប៉ុន្មានផង ស្រាប់តែពួកគេថាគ្រាន់តែជាភ្ញៀវប៉ុណ្ណោះ។ ចំណែកឯអ្នកបង្កហេតុ ក៏ត្រូវបានរត់គេចខ្លួនទៅបាត់ហើយ។មិនត្រឹមតែប៉ុណ្ណោះលោកក៏បានបន្ថែមពីរឿង កាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាពទាំងស្រុង និងមុខមាត់របស់អ្នកជះ ត្រូវបានម្ចាស់ហាងនោះ  លុបចោលទាំងអស់ ដែលមើលទៅហាក់ដូចជាគ្មានយុត្តិធម៌បន្តិចសោះឡើយ តែទោះជាយ៉ាងណាក្តី វីដេអូជាច្រើន ក៏ចាប់ផ្តើមបែកធ្លាយបណ្តើរៗហើយ នៅក្នុងបណ្តាញសង្គម។បន្ថែមពីនេះលោក មាស ឬទ្ធី ក៏ចង់ឲ្យភាគីទាំងសងខាងបកស្រាយ និងពន្យល់ឲ្យបានច្បាស់ ទាក់ទងនឹងមួយនេះ ដើម្បីរកយុតិ្តធម៌ជូនតារាចម្រៀងខ្មែរ៕សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖