កាលពីយប់ថ្ងៃទី១៣ខែមករាកន្លងទៅនេះ បណ្ឌិតហុងស៊ុយបែបវិទ្យាសាស្ត្រអ្នកគ្រូ ឡុង ណាលី បានជួបសំណេះសំណាលជាមួយនឹងលោក សោម ឆាយ៉ា
តាមរយ៖ការនិយាយឡាយនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលអ្នកទាំងពីរបានជជែកអំពីប្រធានបទគួរឲ្យចាប់អារម្មណ៍ជាច្រើន។
ក្នុងនោះដែរលោកសោម ឆាយ៉ា បានលើកឡើងអំពីការព្យាករណ៍របស់អ្នកគ្រូ ណាលី កាលពីចុងឆ្នាំ ២០១៩ ដែលបានព្យាករណ៍ត្រូវអំពីករណីជំងឺចម្លែកនឹងផ្ទុះឡើង
ដែលជំងឺនោះត្រូវបានគេស្គាល់គ្រប់គ្នាថាជាជំងឺកូវីដ១៩ ដែលវាបានឆ្លងរាតត្បាតនៅពាសពេញពិភពលោកតែម្ដង។
លោកសោម ឆាយ៉ា ក៏បានសួរជាសំនួរទៅកាន់អ្នកគ្រូ ណាលី អំពីរោគរាតត្បាតជំងឺកូវីដ១៩ ថាតើវានឹងចប់ទៅវិញនាពេលណា? អ្នកគ្រូណាលី បានឆ្លើយតបឲ្យដឹងថា
រោគរាតត្បាតនេះនឹងចប់ទៅវិញនៅដំណាច់ឆ្នាំ ២០២១ នេះ។អ្នកគ្រូបានបកស្រាយថា នេះក៏ដោយសារតែឆ្នាំជូតនៅហាក់ជាមួយឆ្នាំឆ្លូវ ដូចនេះទាល់តែដាច់ឆ្នាំឆ្លូវទើប។
អ្នកគ្រូបានសង្ខេបដោយខ្លីថា ៖ “នៅក្នុង (ឆ្នាំ) ២០២២ គឺលែងអីវិញហើយ ប្រក្រតីវិញអស់ហើយ។”ដូចនេះតាមការព្យាករណ៍របស់អ្នកគ្រូណាលី ស្ថានភាពជំងឺរាតត្បាតលើពិភពលោកនឹងប្រែជាប្រក្រតីវិញនៅចាប់ពីឆ្នាំ ២០២២ តទៅ
ដែលពិភពលោកនឹងត្រូវហែលឆ្លងទុកលំបាកនៅឆ្នាំ ២០២១ មួយឆ្នាំទៀត។ ចង់ដឹងកាន់តែច្បាស់អំពីការលើកឡើងរបស់អ្នកគ្រូណាលី ទស្សនាវីដេអូពេញខាងក្រោមនេះ ៖