គំរូល្អណាស់ ! ស្ងាត់ៗ ឧកញ៉ា ឌួង ឆាយ បានជួបកូនៗក៏ពោលពាក្យទាក់ទងនឹងជិវិតពិតបែបនេះយ៉ាងខ្លីថា….

ជុំវិញរឿងរ៉ាវ គ្រួសាររបស់លោក កញ៉ា ឌួង ឆាយប្រិយមិត្តប្រាកដជាបានជ្រាបហើយ ក្រោយពីភរិយារូបលោកបានប្រកាសលែងលះគ្នានៅលើបណ្តាញសង្គមកាលពីពេលកន្លងទៅ។
ដោយឡែកនៅមុននេះបើយោងតាមប្រភពឧកញ៉ា ឌួង ឆាយ បានរៀបរាប់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា

“សប្បាយចិត្តណាស់បានកូនៗមកគេងជាមួយ។ រាត្រីសួតីណាពូមីងបងប្អូនទាំងអស់គ្នាពីបន្ទប់គេងថ្មីមួយខែចុងក្រោយនេះគុណ 1,000 សំពៅ ទោសមួយចូលទៅរលាយខ្ទេចខ្ទីគ្មានសល់មនុស្សមិនមែនជាទេវតាដែលធ្វើមិនចេះខុស កំហុសខុសឆ្គងតែងតែមានក្នុងនាមជាមនុស្ស មានរូប មានទុក្ខ

មានការយល់ច្រលំរមែងតែងតែធ្វើអោយយើងមានការគុំគួនក្តៅក្រហាយ ស្អប់ខ្ពើមគ្នា លាបពណ៌ ចោទប្រកាន់ ថ្កោលទោសគ្នា អត់រឿង ធ្វើអោយមានរឿង រឿងតូចធ្វើអោយរឿងធំ សំខាន់បំផុតចង់រស់នៅអោយមានសេចក្តីសុខ សុភមង្គល សិរិសួស្តីត្រូវជៀសវាងការយល់ច្រលំ គឺត្រូវមាន 4 ប្រការនៅក្នុងចិត្តអារម្មណ៍ 1. យោគយល់ 2. អនុគ្រោះ 3. អាធ្យាស្រ័យ 4. សួរនាំស្តាប់ហេតុផល”៕