ភិក្ខុសង្ឃមួយអង្គ ត្រូវស មត្ថកិច្ចចម្រុះចុះអនុវត្ដដីកា តាមទៅឃាត់ព្រះកាយ ប្រគល់ឲ្យមន្រ្ដីសង្ឃចា ប់ផ្សឹក មុននឹងនាំទៅអនុវត្ដតាមច្បា ប់រដ្ឋ កាលពីវេលាម៉ោង៤ និង៤១នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅក្នុងវត្តព្រៃខ្លូត (វត្ដច្រេស) ស្ថិតក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
មន្រ្ដីនគរបាលស្រុកចន្ទ្រា បានឲ្យដឹងថា ការឃាត់ព្រះកាយភិក្ខុខាងលើនេះ បានធ្វើឡើង តាមដីកាលេខ ៤៥៣៥ ចេញដោយលោក ឡុង ស៊ីថា តំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង
ពាក់ពន្ធ័នឹងករ ណី រំ លោ ភ សេ .ព ស ន្ថ វៈ មាន ស្ថា ន ទ ម្ង ន់ ទោ ស នៅក្នុងវត្តសិរីសុវណ្ណ ហៅវត្តថ្មី ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មន្រ្ដីនគរបាលស្រុកចន្ទ្រា បានបន្ដថា ភិក្ខុទ្រុស្ដសីល ដែលឃា ត់ខ្លួន មាន នាម អ៊ន ឆៃរ៉ាក់ ព្រះជន្ម២១ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប៉ុន្ដែបច្ចុប្បន្នភិក្ខុអង្គនេះ បានមកគង់ នៅក្នុងវត្តព្រៃខ្លូត (វត្តច្រេស) ស្ថិតក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ក្រោយពេលចា ប់ផ្សឹករួចហើយ សមត្ថកិច្ចខេត្តស្វាយរៀង បានប្រគល់ជ ន សង័្ស យ ទៅឲ្យការិយាល័យប្រឆាំ ង ការ ជួ ញ ដូ រ មនុស្ស និងការពារអនី តិ ជ ន ខេត្តកំពង់ឆ្នាំង ដែលជាអ្នកកាន់សំ ណុំរឿង ដើម្បីចា ត់ការប ន្តតាមច្បាប់៕