តារាចម្រៀងស្រីស្អាត បាន មុន្នីលក្ខណ៍ គឺជាតារាចម្រៀងមួយរូបដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងល្បីល្បាញនៅក្នុងផលិតកម្ម Town
ខណៈដែលមានទស្សនិយជន និងប្រិយមិត្តជាច្រើនដែលតែងតែបានតាមដាន នូវរាល់សកម្មភាពទាំងឡាយរបស់ស្រីស្អាតម្នាក់នេះ ដោយសារតែជា់ប់ចិត្តជាមួយនឹងរូបសម្រស់ ព្រមទាំងសាច់សខ្ចី យ៉ាងទ្រលុកទ្រលន់ផងដែរ។
មិនខុសពីតារាចម្រៀងដទៃទៀតទេ មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា កញ្ញា បាន មុន្នីលក្ខណ៍ ហាក់ដូចជាមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈរបស់នាង
ហើយនាងតែងតែបង្ហោះនូវសកម្មភាពនានាជារឿយៗនៅលើទំព័រហ្វេសបុកផេករបស់នាងផងដែរ មិនដែលខាននោះទេ ។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលដោយសារតែការងារមមាញឹកពេក កញ្ញា បាន មុន្នីលក្ខណ៍ បានបង្ហោះនូវរូបភាពកោសខ្យល់ពេញខ្នងទាំងអស់
ដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា៖ «បញ្ចប់ការងារថតថ្ងៃមិញ អស់ខ្យល់ល្មម» ដែលការបង្ហោះនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តែទោះជាយ៉ាងណាក៏ដោយ ក្រោយពេលបង្ហោះរូបភាពខាងលើបានប្រមាណ៤០នាទី នាងក៏បានលុបនូវរូបភាពកោសខ្យល់ខាងលើចោលវិញផងដែរ ហើយមកដល់ពេលនេះកញ្ញាក៏មិនបានបញ្ជាក់អំពីមូលហេតុនៃការលុបនោះទេ។