ផ្ទុះរឿងអតីតប្រពន្ធម្ចាស់ផលិតកម្ម LD ហែកហួររឿងយកប្តី តែ ស្រីឡាង បែរជាបង្ហាញស្នាមញញឹមនៅឯ……

ភ្នំពេញ ៖ ប្រិយមិត្តពិតបានដឹងរួចមកហើយ រឿងរ៉ាវដ៌កក្រើកកាលពីម្សិលមិញនេះដែលមហាជនសែលៗតៗគ្នាមិនឈប់  តាមរយះអាខោនហ្វេសប៊ុក Panhchaka June ដែលអះអាងថាជាប្រពន្ធ របស់ម្ចាស់ផលិតកម្ម LD នោះ បានបកអាក្រាតរឿង សាឡាត់ ស្រីឡាង ថាទាក់ទងប្តីខ្លួននិងរឿងរ៉ាវជាច្រើនទៀត រហូតដល់ថ្នាក់ទិញឡាន និងផ្ទះអោយទៀត ទោះបីជាយ៉ាងណាមិនទាន់មានប្រតិកម្មពីភាគី ស្រីឡាងនៅឡើយ តែបែរជាហ្វេសហ៊ុក របស់ ស្រីឡាង យ៉ាងណាមិញកាលពីព្រឹកថ្ងៃទី១៤  ខែកុម្ភៈនេះ សាឡាត់ ស្រីឡាង បានចូលរួមជាមួយនឹងតារាល្បីៗឯទៀត ដើម្បីចូលរួមផ្តល់អំណោយដល់ក្មេងៗជាអ្នកមានវិបត្តិបំពាននៅអង្គការ អាហ្វេសុីប។ គេក៏សង្កេតឃើញថា សាឡាត់ ស្រីឡាង នៅតែបង្ហាញស្នាមញញឹមជាមួយនឹងសិល្បករ សិល្បការិនីឯទៀត និងបានចំណាយពេលជាមួយនឹងក្មេងៗនៅក្នុងអង្គការរបស់លោកស្រី ម៉ម សុម៉ាលី ដោយ ស្រីឡាង មិនមានប្រតិកម្មអ្វីតបតនឹងរឿងរ៉ាវដែលកំពុងតែកើតឡើងឡើយ។ គូរបញ្ចាក់ថា អតីភរិយាម្ចាស់ផលិតកម្ម LD បានអះអាងថាខ្លួនបានលែងលះគ្នាជិតមួយឆ្នំាហើយផងដែរ ប៉ុន្តែយើងនៅតែមិនទាន់ដឹងព្រោះហេតុផលមួយណាទេ ទើបតែបង្ហាញព៏តមាននេះកាលពីម្សិលមិញនេះ