ស្វីតម្លេះ! ភ្ញាក់ផ្អើលណាស់ តាបុយ ទម្លាយរូបថតស្វីតៗ២សន្លឹក ជាមួយ កុសុម៉ា ដោយភ្ជាប់ជាមួយសាររៀបរាប់ថា…..

កាន់តែ​ជក់ចិត្ត​!​រវាង​ពិធី​ការិនី​ពោរពេញ​ដោយ​ភាព​ក្រមិចក្រមើម សុ​ភ័​ក្រ កុ​សុ​ម៉ា និង អ្នកដឹកនាំ​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍ MYTV រូបរាង​ស្រស់​សង្ហា លោក តា​ប៊ុ​យ កាន់តែ​ស្និទ្ធស្នាល និង ផ្អែមល្ហែម​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែលជា​ហេតុ​ធ្វើឱ្យ​វា​ក្លាយជា​ប្រធានបទ​មួយ​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​ពី​បណ្ដា​ទស្សនិកជន ។​ យ៉ាងណាមិញ ថ្មីៗនេះ MY

TV បានថតកម្មវិធីថ្មីមួយឈ្មោះថា #ពិភពសំណើចMyTVថ្ងៃព្រហស្បត៍ម៉ោង7យប់ ក្នុងនោះសំដែងជារឿង ល្បីមួយរបស់កូរ៉េ គឺ #បំណុលផ្ទះជំពាក់ស្នេហ៍  តាបុយជាតួឯក ឯតួស្រីជាកុសុម៉ា គឹ ហាន់ជីអ៊ុន ក្នុងរឿងនេះផងដែរត្រៀមចេញនៅថ្ងៃ១៤ នេះតែម្តង តាមរយះរឿងនេះ តាបុយតែបញ្ចេញសាច់រឿង ឬ ក៌ រូបភាពខ្លីៗក្នុងបណ្តាញសង្គមដើម្បីអោយហ្វេនៗចំាទស្សនាថាមានអ្វីប្លែកខ្លះក្នុងសាច់រឿងថ្មីនេះ រួមផ្សំនិងការកំប្លែងផងដែរ តួយ៉ាងមុននេះបន្តិចតាបុយបញ្ចេញរូបភាព ២សន្លឹកនេះភ្ជាប់ជាមួយសារមួយថា “ចង់បានចឹងមែន, ហ្វេនទាំងអស់គ្នា? នេះជាកាដូសម្រាប់ទិវានៃក្តីស្រលាញ់ដល់អ្នកទាំងអស់គ្នាដែលពេញចិត្តពួកយើង #បំណុលផ្ទះជំពាក់ស្នេហ៍  #ពិភពសំណើចMyTVថ្ងៃព្រហស្បត៍ម៉ោង7យប់”