៣៦០ដឺក្រេ សម្រស់ប្អូនស្រី នីត និងកូនស្រីនាយ ពាក់មី តុបតែងឈុតបុរាណរួច ស្អាតម្យ៉ាងម្នាក់មើលសឹងមិនស្គាល់

យ៉ាងណាមិញ ថ្មីៗនេះ ប្អូនស្រីរូបនេះ បានធ្វើឲ្យមហាជនទាំងអស់ ផ្ទុះភាពអាណិតអាសូរសាជាថ្មី តាមរយៈវីដេអូមួយ ដែលមានវត្ត មានរូបនាង និងអ្នកម្ដាយ រៀបរាប់ទុក្ខសោកក្នុងជីវិតជាច្រើនដែលបានជួបប្រទះទាំងទឹកភ្នែក។ ក្នុងនោះដែរ ក្មេងស្រីរូបនេះ បន្ថែម ថា ពេលខ្លះ ជីវិតរូបនាង និងគ្រួសារ រកអាហារហូបមិនចង់បាន នៅពេលដែលលក់ចេកឆាបមិនដាច់ ដែលជាហេតុធ្វើឲ្យអ្នករាល់គ្នា នៅទីនោះ ទាំងពិធីករ ពិធីការិនី ជាពិសេសអ្នកម្ដាយរូបនាង ក្ដុកក្ដួលខ្លាំង ទប់ទឹកភ្នែកមិនបានគ្រប់គ្នា។ទោះបីជាឆ្លងកាត់ជីវិតតស៊ូរជា ច្រើនមកក៏ដោយប៉ុន្តែក្មេងស្រី យ៉ង ស្រីនីត មានក្តីស្រមៃមួយចំនួនដែលធ្វើឲ្យគ្រប់គ្នាអាចភ្ញាក់ផ្អើលបាន គឺស្រី នីត ចង់ក្លាយអ្នកគ្រូបង្រៀន​នឹងជាសិល្បការិនី​ម្នាក់ ព្រោះនាងគិតថាប្រសិនបើក្តីស្រមៃបានក្លាយជាការពិត ក្រុមគ្រួសាររបស់ខ្លួនច្បាស់ជាលែង រស់នៅក្នុងភាពលំបាកអត់ឃ្លានដូច សព្វថ្ងៃនេះទៀតហើយ ។ យ៉ាងណាមិញប៉ុន្មានថ្អៃនេះប្អូនបានមកដល់ភ្នំពេញហើយ ក្នុងនោះផងដែរមានការជួយជ្រោមជ្រែង ជាច ហ្រើនក្នុងការថត រឿងក៌ដូចជាស្ពត សំអាងការជាពិសេស ប្អូនបានឡើងទូរទស្សន៌ទៀតផង សូមទស្សនារូបភាពខាងក្រោមនេះ