ចប់បាត់ ឃើញលោក ទេព រិនដារ៉ូ មានសាច់ដុំរាងស្អាត អ្នកនាង ខ្ញុង មានបំណងបែបនេះមកលើលោក

ភ្នំពេញ ៖ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់តារាកំប្លែងមានប្រជាប្រិយភាពគឺអ្នកនាង ខ្ញុងហើយយ៉ាងណាមិញ  ខ្ញុង នាពេលបច្ចុបបន្ន នេះនាងបានសាងសុភមង្គលក្នុងចំណងផ្កាស្លាថ្មីជាមួយ នាយ កៃដ ដែលជាអ្នកសិល្បៈមានអាជីពដូចគ្នា ខណៈពេលនេះដែរពួកគេ ទាំងពីរក៏ទទូលបានកូនប្រុសម្នាក់ជាចំណងស្នេហ៍ក្រោយរៀបការអស់រយៈពេលជាងមួយឆ្នាំខណៈថ្មីៗនេះគេក៏ឃើញនៅលើគណនី ហ្វេសប៊ុក របស់តារាកប្លែងរូបនេះបានបង្ហោះរូបភាពមួយគឺតារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូ និង អ្នកនាង អម្ពរ ទេវី ដោយ ក្នុងនោះ ខ្ញុង ក៏បានភ្ជាប់ជាមួយសំណេរដែលលាក់ទុកក្នុងចិត្តអស់រយៈពេលយូរឆ្នាំថា៖“តារាក្នុងដួងចិត្តស្រឡាញ់ណាស់មិនដែល ប្រែប្រួលចិត្តរហូតដល់ពេលនេះ កាលនៅក្មេងធ្លាប់គិតចង់បានពូ ទេព រិន្ទដារ៉ូ ធ្វើប្ដីហាសហានិយាយមែនតើកាលនៅអាយុ 10 ឆ្នាំស្រឡាញ់ពូខ្លាំងណាស់ទីបំផុតបានថតកុនជាមួយពូ”៕