ស្ទើរតែមិនជឿ បើទោះរវល់រៀបការ ក៌ដោយតែ ឌុច លីដា នៅតែឆ្លៀតធ្វើរឿងមួយនេះដើម្បី ណាខុន

ភ្នំពេញ តាំងពីសម្រាលកូនប្រុសរយៈពេលជិត៨ខែមក ពេលនេះ ឌុច លីដា នៅតែមិនទាន់បង្ហាញមុខប្ដីថាជាអ្នកណាឡើយ កាលពី ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ល្ងាចមិញនេះ គឺជាពិធីសូត្រមន្តមង្គលការរបស់តារាសម្តែង ឌុច លីដា ដោយក្នុងនោះគេសង្កេតឃើ ញមានមិត្តភក្តិស្និទ្ធក្នុងសិល្បៈមួយចំនួនបានចូលរួម ដែលក្នុងមានតារាសម្តែង ណាខុន និង គូស្នេហ៍ ជាដើម ។ បើទោះបីជាខ្លួន មមាញឹកនឹងកម្មវិធីមង្គលការក្តី ប៉ុន្តែតារាសម្តែង ឌុច លីដា មិនបានភ្លេចនឹងធ្វើរឿងមួយដល់តារាសម្តែង ណាខុន ដែលមិត្តស្និទ្ធ ស្នាលបំផុតក្នុងសិល្បៈនោះទេ ដោយតារាស្រីរូបនេះបានឆ្លៀតពេលក្រោយពីបញ្ចប់កម្មវិធីសូត្រមន្តកាលល្ងាចមិញនោះឡើយ នាង បានពញ្ញាក់អារម្មណ៍លោក ណាខុន ជាមួយនំខួបកំណើតបើទោះជាហួសថ្ងៃហើយក៏ដោយ ក្នុងនោះតារាស្រី ឌុច លីដា ក៏បានជូន អំណោយយ៉ាងរីករាយដល់តារារូបនេះថែមទៀតផង ។ សម្រាប់តារាសម្តែងប្រុសមុខស្រស់ ណាខុន វិញ ក្រោយទទួលបានការ ពញ្ញាក់អារម្មណ៍ពីតារាស្រី ឌុច លីដា ហើយនោះ រូបលោកបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង រហូតដល់បង្ហាញអារម្មណ៍នោះទៅលើបណ្តាញសង្គមតាមរយៈការសរសេរសារបង្ហោះថា «អរគុណ BB ឌុច លីដា សម្រាប់នំ និង កាដូរូបថតដ៏ស្រស់ស្អាត ទោះបីជាហួសថ្ងៃ តែ Surprise ខ្លាំងណាស់»