ភ្ញាក់ផ្អើល នៅក្មេងសោះ កុមារី ជី ឈិនលីន ត្រូវគេទះកំផ្លៀងម៉ាទំហឹង រហូតដល់ថ្នាក់ង្ហោះសារដ៏ឈឺចា ប់មួយថា…

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា រំលងទៅថ្មីៗនេះមានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្រ្តីម្នាក់ដែលគេស្គាល់ថាជាម្តាយបង្កើតរបស់តារាសម្តែងវ័យក្មេង ជី ឈិនលីន បង្ហោះសារអំពីរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល លាយឡំនឹងអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពី មាននារីម្នាក់បានរករឿង និងទះកំផ្លៀងកូនស្រីសំណព្វចិត្តរបស់ខ្លួនគឺកុមារី ជី ឈិនលីន ដែលគេស្គាល់ថាជាតារាសម្តែងវ័យក្មេងនៅក្នុងរឿងភាគខ្មែរជាច្រើន ពិសេសគឺរឿង «ផ្កាថ្ម» ដែលធ្វើឲ្យមហាជនកាន់តែស្គាល់នាង។ក្រោយពីជួបរឿងដែលនឹកស្មានមិន ដល់មកលើតារាសម្តែងវ័យក្មេង ជី ឈិនលីន ហើយស្រាប់តែនាងក៏បានបង្ហាញអារម្មណ៍ក្តុកក្តួល ឈឺចាប់ដក់ជាប់អារម្មណ៍យ៉ាងដូច្នេះថា «លើកទីមួយក្នុងឆាកជីវិតហើយដែលខ្ញុំត្រូវមកជួបរឿងបែបនេះ ភ័យមិនទាន់បាត់ទេរូបភាពនៅជាប់ពេញភ្នែក»។ យ៉ាងណាមិញ សម្រាប់រឿងរ៉ាវ និងមូលហេតុដើមចមនេះ ដែលនាំឲ្យមានបញ្ហានេះកើតឡើង គឺមិនទាន់បានដឹងនៅឡើយទេ។ ហើយតារាសម្តែងវ័យក្មេងរូបនេះក៏មិនទាន់បើកបង្ហាញអត្តសញ្ញាណនារីដែលបានប្រើប្រាស់អំពើហិ ង្សាមកលើខ្លួនផងដែរ។ ដូច្នេះមានតែរង់ចាំការបកស្រាយពីម្ចាស់សាមីខ្លួនក្នុងពេលឆាប់ៗនេះ៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖