ក្រោយជាប់ឡាន ចែដាណា ទុកប្តីអោយនៅម្នាក់ឯងសិន ស្រាប់តែពូម៉ៅដាក់មួយឃ្លា ឡើងចាក់ដោតថា…

អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា។ តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូ តាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេលដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញថ្ងៃនេះបងស្រីចុះទៅជួយគេទៀត តែបែរជាជួបឧបសគ្គជាប់ឡានបងស្រី ក៌ បង្ហោះសារថា ពុះពាគ្រប់ឧបសគ្គសុំទោសណាពូម៉ៅ នៅម្នាក់ឯងសិនទៅ ចែដាណាចាំ ស្រាប់តែមុននេះបន្តិចស្វាមីអ្នកនាងក៌បានបង្ហោះសារថា ប្រពន្ធខ្ញុំក្នុងមួយថ្ងៃៗគាត់រវល់ខ្លាំងណាស់​ ប៉ុន្តែគាត់នៅតែឆ្លៀតពេលវេលាដ៏ មានតម្លៃរបស់គាត់​ ទៅជួយបងប្អូនដែលកំពុងតែខ្វះខាតទៀត​ ពេលខ្លះខ្ញុំប្រាប់គាត់ថាសម្រាក ខ្លះទៅ​ ប៉ុន្តែគាត់ខ្ញុំថាមិនអាចសម្រាកបានទេពួកគេត្រូវការខ្ញុំ​ ដូច្នេះយើងត្រូវទៅឥឡូវនេះហើយក៏ត្រូវប្រញាប់មកវិញដែរ​ ទោះជាជួបជាមួយនឹងឧបសគ្គបែបណាក៏ដោយ ពេលមកដល់ខ្ញុំក៏បានប្រាប់គាត់ថាផ្លូវនោះចូលឡានយើងមិនកើតទេហើយចំងាយផ្លូវដែលចូលទៅចំការក៏ឆ្ងាយដែរហើយ គាត់ប្រាប់ខ្ញុំថា យើងត្រូវតែទៅឲ្យដល់គោលដៅ​ នោះ​ ទោះជាផ្លូវនោះយ៉ាងម៉េចក៏ដោយ​ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាច្បាស់ជាមានបញ្ហាគឺមានមែន​ បន្តែទោះយ៉ាងមេចក៏ដោយពួកខ្ញុំនៅតែទៅមុខទាល់តែបាន​ ហេីយក៏សរសេី​ វិរះនារីខ្លាំងរបស់ខ្ញុំណាស់