ក្តៅៗ កម្មពិធីរៀបការនិងកម្មពិធីផ្សេង ចាប់ពីថ្ងៃនេះទៅ ក្រសួងសុខាភិបាលប្រកាសថា…

​ភ្នំពេញ ៖លោក​ជំទាវ ឱ វណ្ឌ​ឌី​ន បានឲ្យសារព័ត៍មានក្នុងស្រុកមួយដឹងនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះក្រសួងសុខាភិបាបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតថា ក្នុងការហាមមិនអនុញ្ញាតឲ្យមានកម្មពិធីប្រមូលផ្តុំដែលមានមនុស្សច្រើន ។គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុប ៣០០ នាក់(ស្ដ្រី៦០នាក់ បុរស២៤០នាក់)។ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយមានសរុប ២៨៨ នាក់ផងដែរ។ ខណៈនៅអ្នកឆ្លងចំនួន ១២ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្ដិភាពខ្មែរ-សូវៀត។លោកជំទាវបានបន្តឲ្យដឹងទៀតថា «ក្រសួង​តែង​តែង​អំពាវនាវ​ឲ្យ​ង​ប្អូន​កាត់​បន្ថយ​ការ​ជួបជុំ​ឲ្យ​បាន​អតិ​តប្បរ​មា​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់ មានការ​ជួបជុំ​គ្នា​ត្រូវ​អនុវត្ត​រក្សា​គម្លាត បុគ្គល​ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ និង​អនុវត្ត​វិធាន ការ​សុខាភិបាល​» ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ថា​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេង​ដែល​មានការ​ជួបជុំ​មាន​មនុស្ស គ្នា​ច្រើន​បាន​មាន​ច្រើន​ជា បន្តបន្ទាប់ ៕