ល្អើមើលតំាងដើមដល់ចប់ ពេជ្រ ថៃ ចេញបទថ្មីលាយឡំកាយវិការ កំប្លែងសើចឡើងចុកពោះ…(មានវីដេអូ)

សព្វថ្ងៃនេះ តារាចម្រៀងវ័យក្មេង ដែលជាម្ចាស់ពានរង្វាន់ ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ កំពុងតែមានសន្ទុះយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈចម្រៀង ខណៈពេលដែលកុមារារូបនេះ មានការគាំទ្រពីទស្សនិកជនកាន់តែច្រើន ឡើង ផងដែរ។ជាមួយគ្នានេះផងដែរ ដោយតារាចម្រៀងវ័យក្មេងរូបនេះ មានការគាំទ្រខ្លាំងនោះ គេសង្កេតឃើញថា វត្តមានរបស់ ពេជ្រ ថៃ ស្ទើរតែគ្រប់ឆាកប្រគំតន្រ្តីទាំងអស់តែងលេចមុខជានិច្ចមិនរំលងនោះទេ។តែអ្វីដែលមានការចាប់ អារម្មណ៍ខ្លាំង លើសពី នេះទៅទៀតនោះគឺ តារាខ្លួនសម្លេងចាស់ ពេជ្រ ថៃ មានអាយុមិនច្រើននោះទេ តែតារាចម្រៀងកំប្លែងរូបនេះ តែងរៀបចំស្ទាយ៍តុប តែងខ្លួន ឡើងឆាក ទទូលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ។ ក្រលេកទៅមើលបទចំរៀងវិញ ពេជ្រ ថៃ ទើបចេញបទថ្មីមួយបទ មានចំណងជើងថា សណ្ដែកដី ទទួលបានការគំាទ្រខ្ពស់ពីមហាជនជាមួយ កាយវិការ កំប្លែងៗនោះ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនា វីដេអូខាងក្រោមនេះ