ភ្នំពេញ អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook
ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ
និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក
Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី
អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ តាមរយៈគណនី Tik Tok
ផ្ទាល់របស់អ្នកស្រី ទ្រី ដាណា បង្ហោះកាលពីថ្ងៃម្សិលមិញ បានបង្ហាញពីវីឡាមួយដ៏ស្រស់ស្អាត ធំទូលាយ រួមជាមួយនិងការដេគ័រឈើប្រណិតផងនោះ
កំពុងត្រូវបានវាយកម្ទេចចោល ដើម្បីធ្វើជាសួនលម្អភូមិគ្រឹះ និងកន្លែងដាក់រថយន្តធំទូលាយ។ ក្រោយពីបង្ហោះពីសកម្មភាពវាយកម្ទេចវីឡានោះក៏
ត្រូវអ្នកលេងបណ្តាញសង្គមTik Tok ជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលនិងសោកស្តាយដោយបញ្ចេញមតិថា «គេមានវីឡាធំស្កឹមស្កៃ គេវាយចោល
ចំណែកឯងវិញរកលុយធ្វើខ្ទមតូចមួយនៅមិនបាន ស្តាយណាស់លោកអើយ»។ ជាការឆ្លើយតប អ្នកស្រី ទ្រី ដាណា បានបកស្រាយថា «តាមពិតទៅខ្លួនក៏សោកស្តាយហើយក៏មិនចង់វាយដូចគ្នា តែដោយសារភូមិគ្រឹះរបស់ខ្លួនទើបធ្វើរួច ហើយទើបតែទិញបានវីឡានោះ ដូចច្នេះក៏សម្រេច ចិត្តវាយចោល ដើម្បីបានទីធ្លាធំទូលាយធ្វើសួន និងដាក់ឡានតែម្តង ព្រោះភូមិគ្រឹះរបស់ខ្លួនក៏ធំគ្រប់គ្រាន់ ចំណែកឯរថយន្តរបស់អ្នកស្រីក៏មានច្រើនដែលត្រូវការទីធ្លាផ្ទះធំទូលាយ៕