អ្វីរង់ចំាមកដល់ហើយ! ឯកឧត្តមថៃ នរៈសត្យា រដ្ធមន្រ្តីក្រសួងវប្បធម៌៖ ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេសនោះ….

ប្រិយមិត្តពិតជាបានស្គាល់តារាចំរៀង Original Song ថេណា ។ លោកបានចេញបទចំរៀងជាច្រើន ដូចជា «លួចស្នេហ៍ដួងច័ន្ទ, ខុសជំនាន់ , កង់សាគួ» និងបទផ្សេងទៀតផងដែល យ៉ាងណាមិញមុននេះបន្តិចតារារូបនេះបានចេញបទចំរៀងថ្មីមួយបទមានចំនងជើងថា អេម បទនេះផងដែលធ្វើអោយមានអ្នកខំមិនជាច្រើនថា​ ស្តាប់ហើយក្តៅខ្លួន រហូតរវើរវាយក៏មាន យ៉ាងណាមិញ ដោយឡែក មុននេះបន្តិច ពាក់ព័ន្ធនឹងរឿងនេះ ឯកឧត្តមថៃ នរៈសត្យា រដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោកបានបញ្ចេញយោបល់យ៉ាងដូច្នេះថា៖“ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ ?! ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ ! តែនេះមិនអ៊ីចឹងទេ បែជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ ។មិនយល់ សង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង ? បើគ្រាន់តែងើបក្បាលមកត្រូវមហាជនសំពងយ៉ាងតំណំទៅហើយនោះ ! យករឿងដាក់ខ្លួនមែន !!!!ថនស.11.2.2019”