អបអសាទរ! សួស វីហ្សា សម្រាលកូនស្រីបានជោគជ័យហើយ រីឯមុខទៀតសោធឡើងខ្ចូតគួរអោយស្រលាញ់ណាស់

មហាជនធ្លាប់បានស្គាល់រួចមកហើយ តារាចម្រៀងស្រី តូចច្រឡឹង សំឡេងស្រទន់ មានទឹកដមសំនៀងពីរោះរណ្ដំ ម្ចាស់បទ៖ «គេមិនស្រឡាញ់យើងទេ» គឺអ្នកនាង សួស វីហ្សា ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាភរិយាលោក ថមមី ជាពិធីករមានរូបរាងស្រស់សង្ហា និងពូកែវោហាសព្ទ។ គួររំលឹកដែរថា អ្នកនាង សួស វីហ្សា និងលោក ថមមី អ្នកទាំងពីរបានចាប់ដៃគ្នាចូលរោងការតាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មកដល់ពេលនេះគឺមានរយៈពេលជាង១០ ខែហើយ។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍តាម ប្រពៃណីរួចមក អ្នកទាំងពីរបានចាប់ដៃគ្នាខិតខំប្រឹងប្រែងរកស៊ីរហូតទិញបានផ្ទះវីឡាដ៍ធំស្កឹមស្កៃទៀតផង។ ក្រោយរៀ បអា ពាហ៍ ពិពាហ៍អស់រយៈពេលជិត ១ឆ្នាំកន្លងទៅ នេះទទួលបានចំណងដៃ កូនស្រីដល់គួរអោយស្រលាញ់មួយ ក្នុងនោះផងដែរ ថមមី បានបង្ហោះសារផងដែរថា ទីបំផុតកាដូនៃចំណងដៃរៀបការរបស់ពួកខ្ញ៉ំទាំងពីរនាក់គឺ កូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់បានសម្រាលដោយជោគជ័យនិងសុវត្តិភាព កូនស្រីបានមកឃើញពិភពលោកដ៏ស្រស់ស្អាតនិងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ សមាជិកថ្មី នៃក្រុមគ្រួសារយើងខ្ញ៉ំនិងជាបេះដូងនៃ ប៉ាៗTommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny  កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 នាទីព្រឹក (Am) អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស) សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកំលាំងចិត្តមកកាន់ក្រុមគ្រួសាររបស់យើងខ្ញ៉ំ ខ្ញ៉ំតំណាងអោយគ្រួសារទាំងមូលសូមអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែន ខ្ញ៉ំនិងភរិយាសប្បាយចិត្តណាស់