ចឹងទៀត! ម្ចាស់គណនីដែលបង្ហោះវីឌីអូ មេ​ប៉េអឹម​ខេត្តរតនគីរី ចែក​លុយ​កូនៗ​ សរុប​ ៥០​ម៉ឺន​ដុល្លានោះ បកស្រាយថាលុយនោះមិនពាក់ព័ន្ធរឿងប្រាក់ខែលោកទេបានមកពី…..

ប្រិយមិត្តពិតជាបានដឹងរឿងរ៉ាវ លោកឧត្ដមសេនីយ៍​ត្រី​ គីម​ រស្មី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី​ ដែលបង្ហោះ​វីដេអូ​ ចែកលុយកូនម្នាក់ៗ​ ១០​ ម៊ឺន​ដុល្លារ​ . យ៉ាងណាមិញដ្ងៃនេះផងដែរ តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា ” នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់”៕ដោយ “លោកឧត្ដមសេនីយ៍​ត្រី​ គីម​ រស្មី​ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តរតនគីរី​ ដែលបង្ហោះ​វីដេអូ​ ចែកលុយកូនម្នាក់ៗ​ ១០​ ម៊ឺន​ដុល្លារ​ ត្រូវបានព្រះមហាក្សត្រ​ ឡាយព្រះហស្ថលេខា​ត្រាស់​បង្គាប់​លប់ឈ្មោះចេញ​ពី​កងយោធពលខេមរភូមិន្ទ​ ។”យ៉ាងណាមិញ ម្ចាស់គណនីដែលបង្ហោះវិដេអូ មេ​ប៉េអឹម​ខេត្តរតនគីរី ចែក​លុយ​កូនៗ​ សរុប​ ៥០​ម៉ឺន​ដុល្លា បានធ្វើការបកស្រាយថា តំាងពីថ្ងៃទី៦ មុនពេលដកដំណែងនេះថា ” “នាងខ្ញុំ Gee Yong ម្ចាស់អាខោនហ្វេសបុក សូមជំរាបបកស្រាយជូនបងប្អូនក្នុងFB ថា រឿងលោកពូ គឹម រស្មី ចែកថវិកាអោយកូនៗ ក្នុងកម្មវិធីខួបកំណើតចៅ ស្រីនៅយប់ថ្ងៃ 05/02/2019 នេះរូបគាត់គ្មានបំណងចង់ផ្សព្វផ្សាយឫចង់បង្អួតចេញជាសាធារណៈនោះទេ ព្រោះកម្មវិធីនេះជាកម្មវិធីតូចតាចលក្ខណៈគ្រួសារ។ ហេីយថវិកានេះបានមកពីការលក់ជ័រកៅស៊ូ ព្រោះគាត់មានចំការកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ របស់គាត់។ លុយនេះមិនពាក់ពន្ធ័រឿងលុយប្រាក់ខែ ឫលុយបទល្មើសព្រៃឈើដូចការបកស្រាយរបស់មតិមួយចំនួនក្នុងបណ្ដាញសង្គម fb នោះទេ នាងខ្ញុំថតវីដេអូនេះបង្ហោះមិនបានសុំការអនុញ្ញាតពីលោកពូជាមុននោះទេ ព្រោះនាងខ្ញុំយល់ថាវាជារឿងអបអរ តែបែរជាធ្វើអោយប៉ៈពាល់ដល់កិត្តិយសរបស់លោកពូ ទៅវិញ។” ។ប្រភព៖ GEE Yong”

Posted by San Prum on Tuesday, February 5, 2019