ភ្នំពេញ ៖មហាជនជ្រាបច្បាស់រួចហើយថា តាមវីដេអូឃ្លីប ថតបានស្ដែងៗដោយបងប្អូនរបស់ ជន រង គ្រោះ ផ្ទាល់ ដែលជាលក្ខណៈថតលេងមុនកើតហេតុការណ៍ បានបង្ហោះនៅលើបណ្តាញហ្វេសប៊ុក គឺមានយុវជនមួយក្រុមឈរជុំគ្នានៅលេីផ្លូវ ក៏មានរថយន្តបែនដឹកដីបើកមក ហើយស៊ីផ្លេជាច្រើនដង ប៉ុន្តែក្រុមយុវជនដែលឈរនៅលើផ្លូវគឺមិនបានគេចចេញនោះទេ ទេីបបានជាបណ្តាលឲ្យ បុ ក តែម្តង។ ក្នុងនោះដែរ បន្ទាប់ពីឃ្លីបវីដេអូខាងលេីនេះបានមានការស៊ែរចែករំលែកយ៉ាងព្រោងព្រាត និងមានការបញ្ចេញជាមតិយោបល់ពីមហាជនជាច្រេីនរួចមក រំលងបានមួយថ្ងៃ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នេះ តៃកុងឡានរថយន្តនេះត្រូវ
សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហេីយ ដេីម្បីធ្វើការសួរនាំ និងចាត់ការទៅតាមផ្លូវច្បាប់។អ្វីដែលគួរឲ្យអាណិតអាសូរជាខ្លាំងនោះ គឺប្រពន្ធរបស់តៃកុងរថយន្តបែនដឹកដីខាងលេីមិនត្រឹមតែមានកូនតូចនៅក្នុងបន្ទុកគ្រួសារនោះទេ ថែមទាំងកំពុងតែពរពោះគ្រប់ខែទៀតផង។ យ៉ាងណាមិញ ដោយមេីលឃេីញពីទុក្ខលំបាក លោក K01 បានធ្វើការលេីកឡេីងនៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«តោះបងប្អូន ជួយស៊ែរម្នាក់មួយ ខ្ញុំត្រូវការរកទីតាំង នឹងគ្រួសារគាត់ជាបន្ទាន់ ខ្ញុំនឹងប្រកាសរកជំនួយជួយគាត់ មើលទៅគួរអោយអាណិតខ្លាំងណាស់»។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។