អាណិតណាស់! កម្មវិធី I Am a Singer Cambodia ពេលកំពុងឡាយផ្ទាល់ផងស្រាប់តែ ពិធីការិនី កែវ ចាន់និមល រអិលដួល លើឆាក…(មានវីដេអូ)

ភ្នំពេញ៖ កាលពីយប់មិញនេះ​ គឺជាកម្មវិធី I Am a Singer Cambodia រដូវកាលទី២ គឺជាវគ្គផ្ដាច់ព្រ័ត្រ ។ ដោយឡែកនៅក្នុងវិដេអូលំដាប់ពិភពលោក I Am a Singer Cambodia រដូវកាលទី២នេះ បានស្វែងរក ឃើញម្ចាស់ពានហើយ នោះគឺបានទៅកញ្ញា​ វី ឌីណែត។ពិធីការិនីដ៏ល្បីឈ្មោះនិងពូកែវោហាស័ព្ទ អ្នកនាង កែវ ចាន់និមល​ ដែលទទួល បានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ។ ក្រៅពីអាជីពជាពិធីការិនីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ហើយនោះ អ្នកនាង កែវ ចាន់និមល ក៏មានមុខជំនួញជាច្រើនទៀតនៅក្នុងដៃ ។ មុខជំនាញរបស់អ្នកនាង ដែលមានការគ្រប់គ្រងដោយ ស្វាមី និងអ្នកនាងនោះ កាន់តែរីកចំរើន គួរឲ្យកត់សំគាល់ ដោយអ្នកនាង​ បានពង្រីកជាច្រើនសាខា។អ្វីដែលគួរឲ្យកត់សំគាល់ និងមាន ការព្រួយបារម្ភយ៉ាងខ្លាំងនាយប់នោះ គឺពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង កែវ ចាន់និមល ស្រាប់តែរអិលដួល ប្រហែលមកពីស្បែកជើង ឬ មួយមកពីរ៉ូបរបស់អ្នកនាង តឹង និងវែងពេក ទើបធ្វើឲ្យពិធីការិនីរូបនេះ រអិលជើង បាត់ជំហរ ក៏ដួលតែម្តង។ ជាមួយគ្នានោះផងដែរ មហាជនជាច្រើន ពិតជាព្រួយបារម្ភ និងប្រហោងពោះគ្រប់គ្នា ពេលបានឃើញទិដ្ឋភាពបែបនេះ។ តែយ៉ាងណា ក៏អ្នកនាង នៅតែបន្តកម្មវិធីបានធម្មតា ព្រមទាំងបង្ហាញនៅស្នាមញញឹមយ៉ាងស្រស់ស្រាយ រហូតដល់ពេលបញ្ចប់កម្មវិធី៕